Facebook នឹង​បន្ថែម​ Reaction​ ថ្មី​សម្រាប់​ទិវា​មាតា​ពិភពលោក​​​

ក្រុមហ៊ុន​ Facebook បាន​បញ្ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្មីៗ​នេះ​ថា​ អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​មួយ​ចំនួន​នឹង​អាច​ប្រើ​ប្រាស់​ Raction រូប​ផ្កា​​នៅ​ក្នុង​រយៈ​ពេល​កំណត់​មួយ។

 

Facebook នឹង​បន្ថែម​ Reaction​ ថ្មី​សម្រាប់​ទិវា​មាតា​ពិភពលោក​​​

 

ក្រុមហ៊ុន​​មិន​បាន​បញ្ជាក់​ពី​តំបន់​ជាក់លាក់​ឡើយ​ ប៉ុន្តែ​បើ​តាម​វិបសាយ​ TheVerge បញ្ជាក់​ថា​​​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិក​នឹង​​មិន​មាន​ Reaction ថ្មី​នេះ​សម្រាប់​ប្រើ​ឡើយ។ ចំពោះ​ Reaction រូប​ផ្កា​នេះ​ដែរ​នឹង​​ដក​ចេញ​​វិញ​​នៅ​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​បញ្ចប់​ទិវា​មាតា​ពិភពលោក ប៉ុន្តែ​​ Post ដែល​មាន​ Reaction នេះ​នឹង​នៅ​ជាប់​ដដែល។

 

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បណ្ដាញ​ Facebook បាន​ធ្វើ​ការ​អាប់ដេត​លើ​ Reaction ចាប់​តាំង​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ខែ​កុម្ភៈ​កន្លង​មក៕​​​​​​

 

ចុច​អាន៖ កុមារា​​ហ្វាំង​ឡង់​​​​ទទួល​​ប្រាក់​រង្វាន់​ ១០ ០០០ ដុល្លារ​ក្រោយ​រក​ឃើញ​បញ្ហា​លើ Instagram

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​