Ferrari​ ​ម៉ាស៊ីន​អគ្គិសនី​ ​​ប្រើ​ប្រអប់​លេខ​ ​Porsche​

វា​អាច​ជា​រឿង​ចម្លែក​ ​ដែល​លឺ​ថា​ ​Ferrari​ ​មាន​ប្រើ​ម៉ាស៊ីន​ប្រភេទ​អគ្គិសនី​ ​តែ​វា​ការ​ពិត ​ដែល​មាន​បុរស​​អាមេរិក​ម្នាក់​​យក​ ​Ferrari​ ​ម៉ូដែល​ ​308​ ​GTE​ ​ទៅ​កែ​ច្នៃ​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​នេះ​។​

 

Ferrari​ ​ម៉ាស៊ីន​អគ្គិសនី​ ​​ប្រើ​ប្រអប់​លេខ​ ​Porsche​

 

ចំពោះ​រថយន្ត​ ​Ferrari​ ​ម៉ូដែល​ ​308​ ​GTE​ ​ម៉ាស៊ីន​ដើម​របស់​វា​ ​គឺ​ជា​ប្រភេទ​ម៉ាស៊ីន​ ​V8​ ​កម្លាំង​ ​២០០សេះ​ ​ចំណុះ​ ​២.៩​លីត្រ​​ ​តែ​ម៉ាស៊ីន​នេះ​ត្រូវ​បាន​គេ​ជំនួស​មក​វិញ​នូវ​ម៉ាស៊ីន​អគ្គិសនី​ ​ដែល​មាន​កម្លាំង​រហូត​ដល់​ទៅ​ ​៤៦៥​សេះ​។​

 

Ferrari​ ​ម៉ាស៊ីន​អគ្គិសនី​ ​​ប្រើ​ប្រអប់​លេខ​ ​Porsche​

 

ក្នុង​នោះ​អ្នក​ច្នៃ​រថយន្ត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ម៉ាស៊ីន​អគ្គិសនី​ដែល​គេ​បំពាក់​លើ​ ​Ferrari 308 GTE​ ​គឺ​ដំណើរ​ការ​ដោយ ​​ម៉ូទ័រ​ប្រភេទ​ ​AC51 HPEVS​ ​ចំនួន​ ​៣​ ​​អម​ជា​មួយ​នឹង​ ​អាគុយ​តូច​ៗ​ចំនួន​ ​៤៨​គ្រាប់ ​ហើយរថយន្ត​ខាង​លើ​បាន​ប្រើ​នូវ​ប្រអប់​លេខ​របស់​ ​Porsche​ ​រួម​ទាំង​ ​ប្រព័ន្ធ​កង់​ថ្មី​ដែល​ស្រាល​ជាង​គ្រឿង​ដើម​របស់​រថយន្ត​នេះ​៕​​

 

 

​អាន​បន្ត​ ​៖​ មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ carbuzz