Samsung ដណ្ដើម​បាន​ដំណែង​លេខ​មួយ​ពី​ Apple នៅ​ទីផ្សារ​អាមេរិក

យោង​តាម​ក្រុមហ៊ុន​វិភាគ​ Counterpoint Research ​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Samsung ​បាន​​ដណ្ដើម​ដំណែង​លេខ​មួយ​ពី​ក្រុមហ៊ុន​ Apple ​នៅ​លើ​ទីផ្សារ​​​ស្មាតហ្វូន​​​សហរដ្ឋអាមេរិក​​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

 

Samsung ដណ្ដើម​បាន​ដំណែង​លេខ​មួយ​ពី​ Apple នៅ​ទីផ្សារ​អាមេរិក

 

យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​វិភាគ​ខាង​លើ​ បង្ហាញ​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​កូរ៉េ​ខាង​ត្បូង​បាន​ក្ដោប​ក្ដាប់​ទីផ្សារ​ស្មាតហ្វូន​ចំនួន​ ២៨,៨​ភាគ​រយ​ ខណៈ​ពេល​ដែល​ Apple ​​​​មាន​ត្រឹម​ ២៣​ភាគ​រយ​ ប៉ុណ្ណោះ។ ​ផល​វិជ្ជមាន​នៃ​ការ​លក់​ទូរសព្ទ​ Galaxy S7/S7 Edge ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ដណ្ដើម​ដំណែង​លេខ​មួយ​នេះ។

 

Samsung ដណ្ដើម​បាន​ដំណែង​លេខ​មួយ​ពី​ Apple នៅ​ទីផ្សារ​អាមេរិក

 

ចំពោះ​ក្រុមហ៊ុន​ចំណាត់​ថ្នាក់​ទី​បី​គឺ​ LG ដែល​មាន​ទីផ្សារ​ ១៧,១​ភាគ​រយ។ ដោយ​ឡែក​ក្រុមហ៊ុន​ទូរសព្ទ​ចិន​ហាក់​មិន​អាច​វាយ​លុក​ទីផ្សារ​អាមេរិក​បាន​ជោគ​ជ័យ​​ ដោយ​ក្រុមហ៊ុន​ ZTE ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បួន​ដែល​មាន​​ទីផ្សារ​ ៦,៦​ភាគ​រយ, ​​លេខ​ប្រាំ​ក្រុមហ៊ុន​ Alcatel ​មាន​ទីផ្សារ​ ៤,៥​ភាគ​រយ និង​ក្រុមហ៊ុន​ Huawei ក្ដោប​ក្ដាប់​ទីផ្សារ​បាន​ ១ភាគរយ៕​​
​​

ចុច​អាន៖ ទូទឹកកក Samsung កាន់​តែ​ទំនើប​​​​ថ្លៃ​ជាង​​ ​៦ ០០០ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​