គួរឲ្យអាសូរពន់ពេក! ក្មេងស្រីម្នាក់ ត្រូវអ្នកភូមិ ចាប់ដុតទាំងរស់ ព្រោះតែការជួយ មិត្តភក្តិរបស់នាង (មានវីដេអូ)

ប៉ាគីស្ថាន៖ រឿងហេតុដ៏មិនគួរឲ្យជឿ និងសែនរន្ធត់ខ្លាំងមួយ បានកំពុងធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនារីវ័យក្មេងម្នាក់ ត្រូវបានក្រុមព្រឹទ្ធាចារ្យក្នុងភូមិ សម្រេចចាប់អូសយក ទៅចងដុតសម្លាប់ទាំងរស់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅក្នុង ភូមិដាច់ស្រយ៉ាលមួយ ហៅថា Donga Gali ស្ថិតនៅភាគឥសាន ដែលមានចំងាយប្រមាណ ៤៨គីឡូម៉ែត្រ ពីទីក្រុង Islamabad នៃប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុននេះ ដោយក្នុងនោះមាន នារីវ័យ១៦ឆ្នាំម្នាក់ ត្រូវបានអ្នកភូមិចាប់បញ្ច្រកថ្នាំ និងចាប់ព្យួរក រួចដុតទាំងរស់ ក្រោមការបង្គាប់របស់ក្រុមចាស់ព្រឹទ្ធាចារ្យ ប្រចាំភូមិនោះ ក្រោយពីនាងបានលួចលាក់ជួយ មិត្តភក្តិឲ្យរត់តាមគូស្នេហ៍បានសម្រេច។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា សកម្មភាពសម្លាប់នារីរងគ្រោះរូបនេះ ត្រូវបានក្រុមមនុស្សនៅក្នុងភូមិចាត់ទុកថាជាការសម្លាប់ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះទៀត សមាជិកគ្រួសាររបស់នារីរងគ្រោះផ្ទាល់ ក៏មានវត្តមាននៅក្នុងការសម្រេចកាត់ក្តី ព្រមទាំងមានជាប់ពាក់ព័ន្ធ ជាមួយនឹងការគាំទ្រ ចំពោះការកាត់ទោសប្រហារជីវិត ទៅលើរូបនាងផងដែរ។

យ៉ាងណាមិញ ពេលនេះប៉ូលិសប៉ាគីស្ថាន បានធ្វើការចាប់ខ្លួន សមាជិកព្រឹទ្ធាចារ្យ ប្រចាំភូមិនោះ ចំនួន១៥នាក់ហើយ ដោយរាប់បញ្ចូលទាំងម្តាយ និងបងប្រុស របស់នារីរងគ្រោះផងដែរ។ នាពេលឆាប់ៗខាងមុខ តុលាការនឹងបើកសវនាការ ជំនុំជម្រះទៅលើ រឿងក្តីដ៏អកុសលមួយនេះ។

គូសបញ្ជាក់ផងដែរថា រឿងរ៉ាវបែបនេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយនោះឡើយ ជាពិសេសគឺនៅក្នុង ប្រទេសប៉ាគីស្ថាន តែម្តង ដែលនេះគឺជា រឿងអកុសលដ៏គួរឲ្យ សោកស្តាយបំផុតមួយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា តាមរយៈ វីដេអូដ៏គួរ ឲ្យរន្ធត់មួយ បានបង្ហាញឲ្យឃើញថា ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវក្រុមអ្នកភូមិ ដ៏ឃោរឃៅ និងកាចសាហាវ ចំនួន២៥នាក់ ព័ទ្ធជុំវិញ  តែម្តង។

ខ្សែអាត់វីដេអូ ដែលមានរយៈ ពេល ៤នាទី និង ៣៨ វិនាទី ត្រូវបានគេ ចែកចាយ ពាសពេញ សាធារណរដ្ឋ ក្វាតេម៉ាឡា ដោយបង្ហាញ ពីក្មេងស្រីវ័យ ជំទង់ម្នាក់ ដែលមានឈាម ហូរពេញមុខ ត្រូវបានគេវាយ ទាត់ធាក់ មុននឹងដុត ទាំងរស់។

តាមការរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីដែល រងគ្រោះ មិនត្រូវបាន គេស្គាល់ឈ្មោះឡើយ ត្រូវបានព័ទ្ធជុំជិត ដោយអ្នកភូមិ Rio Bravo។ ក្នុងនោះ ត្រូវគេដឹងថា ក្មេងស្រីរងគ្រោះ បានរួមដៃ ជាមួយនឹង ជនអន្ធពាល ជាបុរសពីរនាក់ ដើម្បីបាញ់សម្លាប់ ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ មានឈ្មោះថា Carlos Enrique González Noriega អាយុ ៦៨ឆ្នាំ។

ក្រោយកើតហេតុ ពួកនាងក៏រត់គេចខ្លួន។ បុរសជាជនសង្ស័យ ចំនួនពីរនាក់ បានរត់គេចខ្លួន ដោយសុវត្ថិភាព ខណៈក្មេងស្រី ម្នាក់នេះ រត់គេចខុសផ្លូវ ហើយក៏ត្រូវ អ្នកភូមិមួយក្រុម ចោមរោម វាយតែម្តង។

ជាមួយគ្នានេះដែរ វីដេអូដ៏គួរឱ្យរន្ធត់ ដែលថតនៅពេលកើតហេតុ បានបង្ហាញថា ក្មេងស្រីម្នាក់នេះ បានវង្វេងវង្វាន់ និងដេកដួល នៅកណ្តាលហ្វូង អ្នកស្រុកក្រុមនេះ ហើយមុខរបស់នាង ប្រឡាក់សុទ្ធតែឈាម។ នៅពេលដែលនាង ដេកនៅលើដី មានបុរសម្នាក់ បានយកសាំង មួយធុង មកស្រោច ពីលើនាង ហើយក៏ដុត ធ្វើឲ្យនាងស្រែក យ៉ាងឈឺចាប់បំផុត។ វីដេអូនោះ នៅតែថត ទៅមុខទៀត ដោយបង្ហាញ ពីភ្លើងឆាបឆេះ រាងកាយនាង កាន់តែខ្លាំង បន្ទាប់មកនាង ក៏ស្លាប់បាត់បង់ជីវិត តែម្តង។

អ្នកនាំពាក្យ របស់ប៉ូលីស បាននិយាយថា ប៉ូលីសព្យាយាម ធ្វើអន្តរាគមន៍ដែរ ប៉ុន្តែត្រូវបាន រារាំងដោយ អ្នកឈរមើល។

វីដេអូមួយនេះ ត្រូវបានគេបង្ហោះ លើបណ្តាញយូធូប ហើយមានអ្នកទស្សនា រាប់សែននាក់ មុនពេលដែល វីដេអូនេះ ត្រូវបានគេលុប ចោលវិញ។ បើតាមវេបសាយ សារព័ត៌មាន ក្នុងស្រុកមួយ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ នៅមិនទាន់ ត្រូវបានគេបង្ហាញ អត្តសញ្ញាណ នៅឡើយទេ ពីព្រោះប៉ូលីស ក្នុងតំបន់នោះ ព្រួយបារម្ភថា វានឹងបង្ក ភាពតានតឹង កាន់តែខ្លាំង នៅក្នុងតំបន់នោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរពន់ពេក! ក្មេងស្រីម្នាក់ ត្រូវអ្នកភូមិ ចាប់ដុតទាំងរស់ ព្រោះតែការជួយ មិត្តភក្តិរបស់នាង (មានវីដេអូ)
ក្រុមអ្នកភូមិ ដែលជាអ្នកសម្រេច ចាប់ដុតនារីវ័យ១៦ឆ្នាំ ទាំងរស់

គួរឲ្យអាសូរពន់ពេក! ក្មេងស្រីម្នាក់ ត្រូវអ្នកភូមិ ចាប់ដុតទាំងរស់ ព្រោះតែការជួយ មិត្តភក្តិរបស់នាង (មានវីដេអូ)
ប៉ូលីសកំពុងធ្វើការ ឃាត់ខ្លួនក្រុមមនុស្ស ដែលជាប់ពាក់ព័ន្ធ នឹងការដុតសម្លាប់ នារីវ័យ១៦ឆ្នាំ

គួរឲ្យអាសូរពន់ពេក! ក្មេងស្រីម្នាក់ ត្រូវអ្នកភូមិ ចាប់ដុតទាំងរស់ ព្រោះតែការជួយ មិត្តភក្តិរបស់នាង (មានវីដេអូ)
ប៉ូលីសកំពុងធ្វើការ ឃាត់ខ្លួនក្រុមមនុស្ស ដែលជាប់ពាក់ព័ន្ធ នឹងការដុតសម្លាប់ នារីវ័យ១៦ឆ្នាំ

គួរឲ្យអាសូរពន់ពេក! ក្មេងស្រីម្នាក់ ត្រូវអ្នកភូមិ ចាប់ដុតទាំងរស់ ព្រោះតែការជួយ មិត្តភក្តិរបស់នាង (មានវីដេអូ)