តារាចម្រៀង អេ​ន​ជី កំពុង​ព្យាបាល​ជំងឺ​ខ្ទុះ​ត្របកភ្នែក​នៅ​ថៃ​!

6 Videos

តារាចម្រៀងវ័យក្មេងរូបស្រស់នៅផលិតកម្ម សាន់ដេ បានបង្ហាញភាពឈឺចាប់ ក្រោយពីនាងមាន ជំងឺខ្ទុះត្របកភ្នែក ហើយពេលនេះកំពុងទទួលបានការព្យាបាលនៅប្រទេសថៃ ។ អេនជី បានប្រាប់ថា ជាលើកទីពីរ ហើយក៏ជាលើកចុងក្រោយដែរ ឈឺណាស់ ។

បើពិនិត្យតាមរូបថត ពេលនេះ អេនជី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅប្រទេសថៃ ។ ពេលនេះភ្នែកម្ខាងរបស់នាងកំពុងរុំបង់ តែយ៉ាងណាមានការបង្ហើបពីសំណាក់មិត្តភក្តិរបស់នាងថា សុខភាពរបស់ អេនជី មិនមានបញ្ហាអ្វីទេ ។

តារាចម្រៀង អេ​ន​ជី កំពុង​ព្យាបាល​ជំងឺ​ខ្ទុះ​ត្របកភ្នែក​នៅ​ថៃ​!

ក្រោយពីទទួលបានការព្យាបាល ភ្នែករបស់នាងក៏មិនមានផលប៉ះពាល់ដែរ ។ អ្វីដែលគួរអោយកត់សំគាល់នោះ ថ្វីត្បិតតែកំពុងទទួលការព្យាបាលជំងឺខ្ទុះត្របកភ្នែក និង មានភាពឈឺចាប់ក៏ពិត មែន តែ អេនជី ហាក់សប្បាយចិត្ត ដោយសារនាងទទួលបានការលើកទឹកចិត្តនិងថែទាំពីសំណាក់គូស្នេហ៍ ។

សម្រាប់ឆ្នាំ២០១៦ នេះ តារាចម្រៀង អេនជី មិនសូវមានសកម្មភាពសិល្បៈថ្មីៗប៉ុន្មានឡើយ។ជាពិេសស ក្រោយពីនាងក្លាយជាម្ចាស់ហាងលក់សំលៀកបំពាក់មួយ នៅម្តុំបាក់ទូក ។ ចុងក្រោយនេះ អេនជី កាន់តែ អ៊ុន អៀរ ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះ នាងទើបនិងប្តូររថយន្ត Range Rover ផងដែរ ។

តារាចម្រៀង អេ​ន​ជី កំពុង​ព្យាបាល​ជំងឺ​ខ្ទុះ​ត្របកភ្នែក​នៅ​ថៃ​!

ចំណងស្នេហ៍កាន់តែផ្អែមល្ហែម តែយ៉ាងណារហូតមកដល់ពេលនេះ គេមិនទាន់លេចលឺថា តារា ចម្រៀងរូបរាងតូចច្រលឹងម្នាក់នេះ មានគម្រោងរៀបការជាមួយប្អូនប្រុស លោក រ៉ាយុទ្ធ នៅពេលណា នោះទេ ៕ចេនី