​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្តតាកែវ​

តាកែវ:
លោក ខាន សុខា ត្រូវបាន​ប្រកាសចូលកាន់​តំណែង ជា​អភិបាលរងខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៦ ជំនួស​លោក កង សំអឿន អភិបាលរង​ខេត្ត ដែល​ត្រូវបាន​ចូលនិវត្តន៍  ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។
   
​បន្ទាប់ពី​ការប្រគល់​អនុក្រឹត្យ  និង​ការប្តេជ្ញាចិត្ត របស់លោក​អភិបាលរង​ខេត្ត ដែល​ទើប​ទទួលបាន ការតែងតាំង​ថ្មី រួចមក លោក សក់ សេដ្ឋា បាន​បញ្ជាក់ថា តាមច្បាប់​ក្រឹត្យក្រម របស់​មន្ត្រីរាជការ​គ្រប់រូប ដែល​បាន​បម្រើ​ការងារ ហើយ​បាន​គ្រប់​អាយុ  គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ ។ ការប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្ត​នេះ ក៏មាន​ការជឿជាក់​យ៉ាងច្បាស់ ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ មាតុភូមិ ។

​លោក​បាន​លើក​ពី​បញ្ហា​មួយចំនួន ដែលជា​សំណូមពរ របស់​អភិបាលខេត្ត លើកឡើង អំពី​បញ្ហា​កង្វះ​នូវ​មន្ត្រី បុគ្គលិក​បម្រើ​ការងារ ដោយ​នាពេល​បច្ចុប្បន្ននេះ ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មួយចំនួន បាន​ចូលនិវត្តន៍ និង មរណៈភាព ដែលជា​បញ្ហា​មួយ ដែល​ក្រសួង​បាន​កំពុង យកចិត្តទុកដាក់​បំផុត ។

​លោក​សក់ សេដ្ឋា ក៏បាន​លើក​ផងដែរ អំពី​ការពង្រឹង​នូវ​សមត្ថភាព និង គុណភាព​នៃ ចំណេះដឹង​ដល់ មន្ត្រីរាជការ ដោយ​ធ្វើការ បណ្តុះបណ្តាល​ផ្ទាល់ នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​ងាយស្រួល ដល់​មន្ត្រី​បំពេញ ការងាររដ្ឋបាល នៅ​មូលដ្ឋាន  ។ ម្យ៉ាងទៀត​ចំពោះមុខ​នេះ នៅ​គ្រប់​រដ្ឋបាល សាលាខេត្ត នឹងធ្វើ​ការ បង្កើត​នូវ ទីចាត់ការ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​បានលើកឡើង អំពី​ច្បាប់​មួយចំនួន ដែល​ក្រសួង បានរៀបចំ ដែលជា​វិធានការ បង្ក្រាប និង​ឆ្លើយតប​ទៅនឹង បញ្ហា​មួយចំនួន សំខាន់​ទាក់ទង ធនធានធម្មជាតិ ក្នុង​គោលដៅ ដើម្បី​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ ទាំងនោះ ។

​ក្នុងនោះដែរ លោក​រដ្ឋលេខាធិការ ក៏បាន​ផ្តាំផ្ញើ​ដល់ អភិបាលរង​ខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើយ៉ាងណា ត្រូវខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត  គឺ​យកចិត្តទុកដាក់ ដល់​សុខទុក្ខ ប្រជាពលរដ្ឋ​ជា​ចំបង ហើយក៏​ត្រូវ​ចេះ សាមគ្គីភាព​ផ្ទៃក្នុង គណៈ​អភិបាល លើ​ការដឹកនាំ  គ្រប់គ្រង បណ្តា​មន្ទីរ ស្ថាប័ន និង​អង្គភាព ក្នុង​ខេត្ត ឲ្យ​បានល្អ និង បង្កើន​ការ ពង្រឹង​នូវ​របៀប របប​ការងាររដ្ឋបាល នៅក្នុង​ស្ថាប័ន ព្រមទាំង​មានការ ទំនាក់ទំនង ឲ្យ​បានល្អ ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់ ប្រជាជន ៕V/S

​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្តតាកែវ​

​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្តតាកែវ​

​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្តតាកែវ​

​ប្រកាស​ចូលកាន់​តំណែង ជា​អភិបាលរង​ខេត្តតាកែវ​