រូបមន្តធម្មជាតិ ក្នុងការកម្ចាត់ជាតិខ្លាញ់ ដែលធ្វើឲ្យស្បែកយារខូច

(សម្រស់)៖ បើទោះបីអ្នកជាមនុស្សស្គម ឬធាត់ក៏ដោយ បញ្ហាជាតិខ្លាញ់ធ្វើឲ្យស្បែកយារខូច (ត្រគៀក និងភ្លៅ) តែងតែរំខានដល់អ្នក។ ស្ត្រីទាំងអស់ទូទាំងពិភពលោក នឹងប្រឈមមុខនឹងបញ្ហានេះ។ មានមូលហេតុជាច្រើនដែលនាំឲ្យកើតមានបញ្ហានេះ ប៉ុន្តែបញ្ហាដែលសំខាន់ជាងគេគឺ ដោយសារតែការគ្មានតុល្យភាពក្នុងស្បែក និងជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក។

ហេតុនេះ វាមិនមានអ្វីត្រូវភ្ញាក់ផ្អើលឡើយ ប្រសិនបើនារីមានរាងស្គមម្នាក់មានបញ្ហានេះ។ ប៉ុន្តែ កុំបារម្ភ រូបមន្តបង្កើតម៉ាសបិទនេះនឹងជួយអ្នក ហើយអ្វីដែលអ្នកត្រូវការគឺគ្រឿងផ្សំតែពីរមុខគត់។ ឈ្មោះរបស់ម៉ាសបិទនេះគឺ «Coffee scrub paste»។ ដើម្បីបង្កើតម៉ាសនេះ យើងត្រូវការគ្រឿងផ្សំដូចខាងក្រោម៖
រូបមន្តធម្មជាតិ ក្នុងការកម្ចាត់ជាតិខ្លាញ់ ដែលធ្វើឲ្យស្បែកយារខូច
១). គ្រឿងផ្សំ៖
-កាហ្វេម៉ត់កន្លះពែង និងទឹកក្តៅឧណ្ហៗបីស្លាបព្រា
-ប្រេងអូលីវ២ស្លាបព្រា ឬក៏ប្រេងរបស់ផ្លែអាល់មុនក៏បាន

២). របៀបធ្វើ៖
-ជាបឋម ត្រូវលាយម្សៅកាហ្វេ ជាមួយទឹក ហើយទុករយៈពេល១០នាទី។
-ខណៈដែលអ្នកកំពុងតែរង់ចាំ កាហ្វេនឹងស្រូបយកទឹកនោះ ហេតុនេះ វានឹងបង្កើតឲ្យមានល្បាយស្អិតមួយហើយ បន្ទាប់មក អ្នកត្រូវតែបន្ថែមប្រេងអូលីវចូល និងលាយឲ្យសព្វ។

៣). របៀបប្រើ៖
-យកគ្រឿងផ្សំនោះទៅលាបនៅត្រង់កន្លែងដែលមានស្បែកយាខូច។ ម៉ាស្សានៅត្រង់តំបន់នោះជារង្វង់មូលក្នុងរយៈពេលប្រមាណជា ៥ទៅ១០នាទី មុននឹងលាងទឹកចេញ ។ ដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ អ្នកគួរតែលាបម៉ាស៣ ទៅ៤ដងក្នុងមួយសប្តាហ៍។ ជាតិកាហ្វេនឹងជួយរឹតបន្តឹងស្បែក ហេតុនេះ ឥទ្ធិពលនៃការម៉ាស្សាពិតជាមានអត្ថប្រយោជន៍ណាស់៕

អត្ថបទនិងចុះផ្សាយដោយ៖ baykdang (Dara)
ប្រភព៖ gongole

អ្នកនឹងចូលចិត្ត

  • រូបមន្តធម្មជាតិ ក្នុងការកម្ចាត់ជាតិខ្លាញ់ ដែលធ្វើឲ្យស្បែកយារខូច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: