ពួកគេ​នឹង​ត្រលប់​មក​ជាមួយ​នឹង​អាល់ប៊ុម​ទោល​របស់​ពួកគេ​នៅ​ខែ​ឧសភា​នេះ​ហើយ

ខែនេះនឹងពោរពេញដោយទៅដោយការចេញនូវអាល់ប៊ុមទោលពីសំណាក់សិល្បករ សំណព្វចិត្តរបស់លោកអ្នក។

Nam Woohyun សមាជិកនៃក្រុមចម្រៀងបុរស INFINITE កំពុងតែបង្កើតជាអាល់ប៊ុមផ្ទាល់ខ្លួនមួយជាលើកដំបូងក្រោយពីបានចូលរួមជាមួយនឹងក្រុមមួយនេះអស់រយៈពេល៦ឆ្នាំ។ អាល់ប៊ុមដំបូងរបស់គាត់ដែលមានចំណងជើងថា “Write” នឹងចេញនៅថ្ងៃទី៩ខែនេះហើយ។

នៅថ្ងៃទី១១ខែឧសភា Tiffany របស់ក្រុមចម្រៀងនារី Girls’ Generation នឹងបង្កើតជាអាល់ប៊ុមទោលរបស់នាងដោយរួមជាមួយនឹងអាល់ប៊ុមតូចមួយទៀតដែលមានចំណងជើងថា “I Just Wanna Dance.”។ នាងគឺជានារីទី២ដែលបានបង្កើតជាអាល់ប៊ុមផ្ទាល់ខ្លួនបន្ទាប់ពី Taeyoen។

ចំណែកឯ Jonghyun របស់ក្រុម SHINee ឯណោះវិញបានទទួលបញ្ជាក់ថាគាត់នឹងវិលត្រលប់មកច្រៀងទោលជាបន្តទៀតបន្ទាប់ពីបាត់មុខអស់មួយរយៈ។ វាជាការត្រលប់មកវិញរបស់គាត់ក្រោយពីបានចេញនូវអាល់ប៊ុមទោលមួយកាលពីឆ្នាំខែមករាឆ្នាំ២០១៥។

បើបីជាពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយថានឹងចេញនូវអាល់ប៊ុមទោលនៅថ្ងៃណាក្ដី Jessica ធ្លាប់បានប្រាប់ថាបទចម្រៀងរបស់នាងនឹងចេញនៅខែនេះហើយ។

រីឯ Nicole វិញក៏នឹងវិលត្រលប់មកនៅខែនេះផងដែរ។ អ្នកតំណាងរបស់នាងបានអោយដឹងថាថ្មីៗនេះនាងកំពុងតែថតចម្រៀងរបស់នាង។

តើអ្នកចម្រៀងរូបណាខ្លះដែលលោកអ្នកទន្ទឹងរង់ចាំជាងគេ?

ប្រភពៈ
ដោយៈ Gemini Fleta


  • ពួកគេ​នឹង​ត្រលប់​មក​ជាមួយ​នឹង​អាល់ប៊ុម​ទោល​របស់​ពួកគេ​នៅ​ខែ​ឧសភា​នេះ​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: