មុននេះបន្តិច​ តំណាងអយ្យការ​បញ្ចប់ការសាកសួលោក​ សុខ ឥសានហើយ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ នៅវេលាម៉ោង១០​និង៣៥នាទីព្រឹកថ្ងៃទី០៦ ឧសភា លោកព្រះរាជអាជ្ញារង ​សៀង សុខ ​បានបញ្ចប់ការសួរ​ដេញដោលតំណាងគណបក្សប្រជាជនកម្ពុជា ​លោក សុខ ឥសាន​ហើយ ពាក់ព័ន្ឋនឹងការប្តឹងលោក​ អ៊ូ វីរៈ ​ប្រធានអង្គការវេទិកាអនាគត ​ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ៕