ក្រុម​យុវជន​បន្ត​ទាម​ទារ​ឲ្យ​​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ដល់​ខេត្ត​កំពង់ធំ

ក្រុម​យុវជន​មួយ​ក្រុម​មាន​គ្នា​២០​នាក់ ដឹកនាំ​ដោយ​លោក ស្រី ចំរើន បន្ត​ទៅ​តាម​វេទិកា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា គណបក្ស​សង្គ្រោះជាតិ រៀបចំ​ពិធី​ប្រកាស​សមាសភាព​នាយក​ប្រតិបត្តិ និង​ក្រុមការងារ​បក្ស​ខេត្ត​កំពង់ធំ នៅ​សង្កាត់​អាចា្យលាក់ ក្រុង​ស្ទឹងសែន ក្រោម​អធិបតីភាព​លោក កឹម សុខា និង​អ្នក​ចូលរួម​ប្រមាណ​២០០​នាក់។

បើ​ទោះ​បី​ជា​ក្រុម​យុវជន​នេះ បន្ត​ទាមទារ​ដល់​ខេត្ត​នេះ​ក្ដី ក៏​ក្រុម​ការងារ​បក្ស​សង្គ្រោះជាតិ ដែល​កំពុង​រៀបចំ​ពិធី​កម្មវិធី មិន​បាន​ឲ្យ​ក្រុម​យុវជន​ទាំង​នេះ រំខាន​ដល់​កម្មវិធី​ឡើយ ដោយ​ឲ្យ​ក្រុម​យុវជន​ទាំង​នោះ នៅ​ម្ខាង​នៃ​ផ្លូវ​ជាតិ​លេខ​៦ នៃ​ទីតាំង​នោះ​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​មាន​បញ្ហា​ហិង្សា​កើត​ឡើង​នោះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។