Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?

ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ​​បាន​បង្ហាញ​ឯក​សណ្ឋាន​ Puma ​ក្នុង​ដី​​ថ្មី ដែល​នឹង​ពាក់​នៅ​ពេល​ពួកគេ​បើក​យុទ្ធនាការ​ការពារ​តំណែង​ជើង​ឯក​ Barclays Premier League នៅ​រដូវ​កាល​ក្រោយ​២០១៦-១៧។

 

Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?

Okazaki (ឆ្វេង), Morgan, Schmeichel និង​ Vardy (ស្តាំ) បង្ហាញ​ឈុត​ថ្មី

 

Leicester បាន​ទទួល​ភាព​ជោគជ័យ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​ក្លឹប បន្ទាប់​ពី​ពួកគេ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ Premier League ​ជា​លើក​ដំបូង​​រយៈ​ពេល​១៣២​​ឆ្នាំ កាល​ពី​ថ្ងៃ​ច័ន្ទ ដូច្នេះ​​​ឯក​សណ្ឋាន​ថ្មី​នេះ នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ Premier League ​ពណ៌​មាស​នៅ​​លើ​ស្មា (សម្រាប់​ក្រុម​ការពារ​ជើង​ឯក)។

 

ឈុត​ថ្មី​នេះ​ ក្រុមហ៊ុន​ Puma បាន​រចនា​ឡើង​ដោយ​កែ​ប្រែ​ចំណុច​មួយ​ចំនួន​​ដូច​ជា ក​របស់​វា​មាន​​បត់​រាង​អក្សរ​ V, មាន​ឆ្នូត​​ពណ៌​មាស ទាំង​​អាវ​ និង​ខោ។ ក្រៅ​ពី​នោះ ​ដៃ​គូ​សហការ​លើ​អាវ​ពាក្យ​ King Power ​របស់​ម្ចាស់​ក្លឹប​​​សញ្ជាតិ​ថៃ Vichai Srivaddhanaprabha នៅ​មាន​ដដែល។ ចំណែក​ឯ​អ្នកចាំទី ​ប្រើ​ប្រាស់​ឈុត​ពណ៌​ខ្មៅ។

 

ខ្សែ​ប្រយុទ្ធ​ជប៉ុន​ Shinji Okazaki, ប្រធាន​ក្រុម​ Wes Morgan, អ្នកចាំទី​ Kasper Schmeichel និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Jamie Vardy បាន​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូដ​ឯក​សណ្ឋាន​ថ្មី​នេះ កាល​ពី​ម្សិល​មិញ៕

 

Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?

 

Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?

 

Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?

Vardy ពាក់​ឈុត​រដូវ​កាល​នេះ ២០១៥-១៦

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail

  • Leicester ​ចេញ​ឈុត​រដូវ​កាល​ថ្មី​ហើយ ស្អាត​អត់?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា