​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ

កម្ម​វិធី​វាយ​ក្នុង​ទ្រុង​ ONE: ASCENT TO POWER ​របស់​ស្ថាប័ន One Championship ​ដែល​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​នៅ​​ល្ងាច​​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​ភ្ញាក់ផ្អើល​ជាមួយ​គូ​ពិសេស​មួយ​គូ​គឺ​ជើង​ខ្លាំង​ Angela Lee ​ប៉ះ​ជាមួយ​នារី​វាយ​មិន​ប្រណី​ Mei Yamaguchi ​របស់​ប្រទេស​ជប៉ុន។

 

    ​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ Angela Lee ឆ្វេងនិង Mei Yamaguchi ស្ដាំ

 

Angela Lee ​ប៉ះ​ជាមួយ Mei Yamaguchi ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​តំបន់​អាស៊ាន ព្រោះ​កីឡា​ការិនី​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន ដោយ​ធ្លាប់​ផ្ដួល​ដៃ​គូ​ប្រកួត​មិន​តិច​នាក់​នោះ​ទេ។

 

​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ

 

នារី​ចិត្ត​ក្លាហាន​ប្រកួត​មិន​ដែល​ចាញ់​ Angela Lee ​បាន​បង្ហាញ​អារម្មណ៍​មុន​ប្រកួត​នៅ​ថ្ងៃ​​ល្ងាច​​​នេះ​ថា​៖ “ស្អែក​ជា​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​ក្នុង​អាស៊ី ។ នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ខ្ញុំ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ MMA Champions ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​និង​ក្លាយ​ជា​នារី​ដំបូង​របស់​សិង្ហបុរី​ដែល​អាច​ឈ្នះ​ខ្សែ​ក្រវាត់​ MMA ​បាន។ ដៃ​គូ​របស់​ខ្ញុំ​ពិត​ជា​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ”។

 

ចំពោះ Mei Yamaguchi ​ដែល​ជា​ជនជាតិ​ជប៉ុន​វិញ ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព។ សិង្ហបុរី​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ ខ្ញុំ​នឹង​ប្រឹង ដើម្បី​ឈ្នះ​ការ​ប្រកួត​សម្រាប់​ប្រជាជន​ជប៉ុន សម្រាប់​គ្រួសារ​របស់​ខ្ញុំ ហើយ​និង​សម្រាប់​អ្នក​ដែល​គាំទ្រ​ខ្ញុំ។ ខ្ញុំ​ដឹង​ថា Angela ​មាន​ភាគរយ​ខ្ពស់ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​ផ្ដល់​ឱ្យ​គេ​នៅ​ប្រកួត​ល្អ​មួយ”។

 

​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ

 

​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ

 

​ការ​ប្រកួត​ MMA ​នារី​ធំ​បំផុត​នៅ​អាស៊ាន​ ចាប់​ផ្ដើម​ល្ងាច​​នេះ

 

បន្ទាប់​ពី​គូ​ពិសេស​ខាង​លើ​នេះ​ទៅ ក៏​នៅ​មាន​គូ​ប្រកួត​គីឡូ​ធ្ងន់​មួយ​គូ​ទៀត​ដែរ​គឺ​ Roger Gracie ​ប៉ះ​ជាមួយ​ Michal Pasternak ​ដែល​គូ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គូ​ល្អ​មើល​ផង​ដែរ៕

អត្ថបទ៖ មុន្នី រម្យ