​កុមារី​​ពិការ​ដៃ​ថ្នាក់​ទី​​១ ​ប្រកួត​សរសេរ​​ឈ្នះ​​​សិស្ស​​ធំ​ៗ​​ទូទាំង​ប្រទេស​

​​​​កុមារី​​​​​​ Anaya Ellick ពិការ​ដៃ​ទាំង​សងខាង​​​​​​​អាយុ​​ ៧​ឆ្នាំ​​រៀន​ថ្នាក់​ទី១​ នៅ​រដ្ឋ​​​ Virginia សហរដ្ឋ​អាមេរិក​​​​​​ បាន​ទទួល​​ចំណាត់​​ថ្នាក់​​​លេខ​១ ​ក្នុង​​ការ​ប្រកួត​​សរសេរ​​​​​​​​​​​​ថ្នាក់​ជាតិ​បាន​ល្អ​ជាង​គេ​​​បំផុត​ ដោយ​​យក​​ឈ្នះ​​​​​​សិស្ស​​​​​​​វ័យ​ក្មេង​ ៥០​នាក់​​​​​​ទៀត​​​​​មក​ពី​​ទូទាំង​​ប្រទេស។

 

​កុមារី​​ពិការ​ដៃ​ថ្នាក់​ទី​​១ ​ប្រកួត​សរសេរ​​ឈ្នះ​​​សិស្ស​​ធំ​ៗ​​ទូទាំង​ប្រទេស​

​​​​​​

នាយក​​សាលា Greenbrier Christian Academy  ​សម្រាប់​​ក្មេងៗ​ ក្នុង​ទីក្រុង​ Chesapeake រដ្ឋ​​​ Virginia លោក​ Tracy Cox  ​បាន​​​ប្រាប់​​ព័ត៌មាន​ ABC ថា៖ ​”​​មាន​​​​កិច្ច​ការ​តិចតួច​ណាស់ ​​​ដែល​ក្មេង​ស្រី​​រូប​នេះ​ មិន​អាច​ធ្វើ​បាន។ នាង​​​ប្រឹង​ប្រែង​រៀន​សូត្រ ​​​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ឯក​រាជ្យ​លើ​ខ្លួនឯង ​ក្លៀវក្លា ​និង​​ចេះ​ទទួល​ខុស​ត្រូវ”។ ​ការ​​ប្រកួត​​នេះ​​ទៀត​សោត​ ​គឺ​​បាន​បើក​​ទូលាយ​​​ដល់​សិស្ស​​ចាប់​ពី​​ថ្នាក់​​មតេ្តយ្យ​​ ដល់​​​ថ្នាក់​​ទី​​៨ ដូច្នេះ​​នាង​​បាន​​​វ៉ាដាច់​​​សិស្ស​ច្បង​​​​​ជា​ច្រើន​នាក់​។

 

ប្រធាន​​​​​​​​​​កម្មវិធី​ប្រកួត​​​លោក​ Kathleen Wright បាន​ប្រាប់​ ABC ​ថា៖ “​យើង​​​ភ្ញាក់ផ្អើល​ជា​ខ្លាំង​​​ ពេល​​ឃើញ​​​​​​​​​​​​​​អក្សរ​​របស់​ក្មេង​​យ៉ាង​ស្អាត​​មិន​គួរ​ឲ្យ​ជឿ​បែប​នេះ​។ ​គំរូ​អក្សរ​​​ស្អាត​​អាច​ប្រៀប​បាន​​ ដូច​​មនុស្ស​​មាន​ម្រាម​​ដៃ​​គ្រប់​គ្រាន់​ដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ពាន​​ដែល​ក្មេង​ស្រី​​ទទួល​បាន​ពេល​នេះ​គឺ Nicholas Maxim Special Award for Excellence in Penmanship ​ដែល​​ធ្វើ​​ឲ្យ​​គ្រប់​គ្នា​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង៕

 

​កុមារី​​ពិការ​ដៃ​ថ្នាក់​ទី​​១ ​ប្រកួត​សរសេរ​​ឈ្នះ​​​សិស្ស​​ធំ​ៗ​​ទូទាំង​ប្រទេស​

 

​កុមារី​​ពិការ​ដៃ​ថ្នាក់​ទី​​១ ​ប្រកួត​សរសេរ​​ឈ្នះ​​​សិស្ស​​ធំ​ៗ​​ទូទាំង​ប្រទេស​

 

​កុមារី​​ពិការ​ដៃ​ថ្នាក់​ទី​​១ ​ប្រកួត​សរសេរ​​ឈ្នះ​​​សិស្ស​​ធំ​ៗ​​ទូទាំង​ប្រទេស​

 

​ចុចអាន៖ ពិការ​មែន​ពិត​តែ​ចិត្ត​ខ្លាំង ខំប្រឹង​ឡើង​ភ្នំ​ទាំង​គ្មាន​ជើង

ចុចអាន៖ ១៤ឆ្នាំ ជញ្ជូន​អីវ៉ាន់​ឡើង​ភ្នំ​៤០០០ដង​ទាំង​ពិការ​ដៃ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត

ចុចអាន៖ ប្រឹង​រក​ប្រាក់​ឲ្យ​កូន​រៀន​ទាំង​ខ្លួន​ពិការ​ភ្នែក​គ្មាន​កន្លែង​នៅ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC