​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​

បុរស​​ចិន​ម្នាក់​បាន​ធ្វើ​​ឲ្យ​សារព័ត៌មាន​​ចិន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ​ បន្ទាប់​​ច្នៃ​ធ្វើ​​​​​​ឡាន​ប្រណាំង​១​គ្រឿង​ដោយ​ដៃ​ខ្លួន​​ផ្ទាល់​ ដែល​មាន​​​ប្រព័ន្ធ​ដំណើរ​ការ​​ដូច​ទៅ​នឹង​​រថយន្ត​​ផលិត​ចេញ​ពី​រោងចក្រ​ដែរ។

 

​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​

តាម​ប្រភព​ពី​ Net Ease ឡាន​ប្រណាំង​ច្នៃ​របស់​លោក Wen Chao  វ័យ​៣៤​ឆ្នាំ​មក​ពី​ក្រុង​ Zhuzhou ខេត្ត​ Hunan ​ប្រទេស​ចិន​​មាន​​ទទឹង​ ១,៦៥​ម៉ែត្រ បណ្ដោយ​៣,៤ ម៉ែត្រ ទម្ងន់​ ៤៩០​គីឡូ​ក្រាម ប្រើ​រ៉ឺស័រ​​​​៦ និង​អាច​បើក​ក្នុង​ល្បឿន​​បាន​១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

Wen ដែល​​មាន​មុខ​របរ​ជា​​ជាង​មេកានិច​​​នោះ បាន​និយាយ​ថា លោក​​ប្រើ​ពេល​សរុប​២១​ថ្ងៃ​ដើម្បី​បង្កើត​វា​ឡើង និង​ចំណាយ​​លុយ​លើ​គ្រឿង​​សរុប​​៩​ពាន់​យាន់ (១៣៨៣​ដុល្លារ) ។ រហូត​​មក​ទល់​ពេល​នេះ​ Wen បាន​ជិះ​វា​បាន​ជាង​​៦​ពាន់​គីឡូម៉ែត្រ​ហើយ​ដោយ​ពុំ​មាន​បញ្ហា​ខូច​ខាត​អ្វី​នោះ​ទេ៕

​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​
​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​
​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​
​ប្រើ​​ពេល​២១​ថ្ងៃ ​​​ផលិត​​​ឡាន​ប្រណាំង​ដោយ​ខ្លួន​ឯង​បាន​១​គ្រឿង​
 

ចុចអាន៖  កសិករ​ចិន​​ចំណាយ​ពេល​ពីរ​ខែ ធ្វើ​​កប៉ាល់​មុជ​ទឹកបាន​១​គ្រឿង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​​​​​​​