ពិធីករទូរទស្សន៍ CTN បុករះរថយន្តចំនួន ៣ គ្រឿងនៅលើស្ពានជ្រោយចង្វាថ្មី

6 Videos


រាជធានីភ្នំពេញ : លោក នៅ សម្ផស្ស ពិធីករ និង ជាអ្នកអានព័ត៌មានទូរទស្សន៍ CTN មួយរូប ដែលគេអះអាងថាស្រវឹងជោគជាំបានបើករថយន្តបុករះរថយន្តជាបន្តបន្ទាប់ចំនួន ៣ គ្រឿងបណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដួនពេញ ។
តាមប្រពភព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោក នៅ សម្ផស្ស បានបើករថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-2296 ធ្វើដំណើរឡើងស្ពានជ្រោយចង្វារថ្មីក្នុងទិសដៅពីកើតទៅលិច គោលដៅចូលរាជធានីភ្នំពេញ ។

នៅពេលបើកហួសកណ្តាលស្ពានបានបន្តិចក៏បានជ្រុលចង្កូតបុកពីក្រោយរថយន្តម៉ាកឡិចស៊ីសលេខ ៥៧០ ពណ៌សពាកស្លាកលេខភ្នំពេញ 2AM-1668 មួយគ្រឿងពេញទំហឹង ហើយបានរុញទៅបុករថយន្តម៉ាកហាយឡេនឌ័រពណ៌ស្ករមួយគ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ 2AD-8035 ។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីជួបគ្រោះថ្នាក់គេឃើញលោកនៅសម្ជស្ស ក៍បានបើករថយន្ត  ថយក្រោយប្រុងគេច ហើយក៏ជ្រុកទៅបុករថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពេញទំហឹងខ្ទេចកាប៊ីនមុខ ។ ដោយសារតែស្រវឹងបាត់ស្ទើរបាត់ស្មារតី លោកក៏បានបើកទៅមុខទៀត ក៏បុកពីក្រោយរថយន្តឡិចស៊ីជាលើកទី ២ បណ្តាលឱ្យរងការខូចខាតរឹតតែធ្ងន់ធ្ងរ ។

ពិធីករទូរទស្សន៍ CTN បុករះរថយន្តចំនួន ៣ គ្រឿងនៅលើស្ពានជ្រោយចង្វាថ្មី

នៅក្នុងគ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តកូរ៉េរងរបួសស្រាលផងដែរ ៕ TV5