ឡូយដែរតើ! ពេល​គេ Call មក បែរ​ជា​ចេញ​ជា​វីដេអូ​ចឹង (នេះជារបៀប)

ជាធម្មតា នៅលើស្មាតហ្វូន iPhone ពេល​ដែល​មាន​នរណា​ម្នាក់ Call មក​យើង គឺវា​មិន​មាន អ្វីប្លែក ឬមើល​ទៅ គួរ​អោយ​ចាប់​អារម្មណ៍ ក្រៅ​ពី​ផ្ទាំង Blur និង​ប៊ូតុង ទាក់​ទង​នឹង ការ​ខល​នោះ​ទេ។ ក៏​ប៉ុន្តែ ប្រសិន​បើ អ្នកបានតម្លើង Tweak មួយនេះ រួចហើយនោះ អ្នកនឹងឃើញ មានអ្វីប្លែក អស្ចារ្យ គួរអោយ​ចាប់​អារម្មណ៍ តែ​ម្តង នៅពេល ដែលនរណាម្នាក់ Call មកអ្នក។ (មើលវីដេអូខាងក្រោម)

ឡូយដែរតើ! ពេល​គេ Call មក បែរ​ជា​ចេញ​ជា​វីដេអូ​ចឹង (នេះជារបៀប)

សម្រាប់ Tweak នេះដែរ មានឈ្មោះថា LiveRinging មានមុខងារ សម្រាប់ធ្វើអោយ មានវីដេអូ ពេល​ដែល មានអ្នកស្គាល់គ្នា រឺអ្នកមិនស្គាល់ បានខលមក។ បែបនេះ គឺពិតជា ប្លែកមួយបែបទៀត ព្រោះពីមុន វាហាក់ដូចជា ធម្មតាពេក ដោយមិនមាន អ្វីប្លែកសោះ ក្រៅពី Background Blur Blur។ ចឹង ពេលដែល តម្លើង Tweak នេះ ទៅក្នុង iPhone របស់អ្នកទាំងអស់គ្នាហើយ ខ្ញុំគិតថា វានឹងធ្វើអោយ អ្នកទាំងអស់គ្នា ប្លែកភ្នែក ជាក់ជាមិនខាន។

ខាងក្រោមនេះដែរ ជារបៀបនៃការតម្លើង ដូចនេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ អាចធ្វើតាមបាន!

តម្រូវការ៖

  • សម្រាប់តែ iPhone ដែល Jailbreak តែប៉ុណ្ណោះ (iOS 9 ឡើងទៅ)

របៀបតម្លើង៖

  • ជាដំបូង សូមអ្នក Add Source មួយជាមុនសិន ដែលមានឈ្មោះថា repo.biteyourapple.net
  • ក្រោយពី add source រួចហើយ សូមតម្លើង Tweak មួយទៀត ដោយគ្រាន់តែ ចូលទៅកាន់ Cydia > Search > វាយពាក្យថា “LiveRinging” និងធ្វើការតម្លើង ជាការស្រេច (ប្រសិនបើរក មិនឃើញ សូម​ធ្វើ​ការ Refresh Cydia)

របៀបប្រើ៖

  • សូមចូលទៅកាន់ Settings > LiveRinging
    • Choose Video for Unknown numbers / Choose Video for all contacts
    • ពេលចុចលើ ជម្រើសណាមួយខាងលើរួច សូមចុចលើ Choose Video
    • រួចជ្រើស វីដេអូណាមួយ ដែលអ្នកចង់ដាក់​ជាការស្រេច ដូចនេះ គ្រាន់តែសាកល្បង ធ្វើ​ការ ខលចូល អ្នកនឹងឃើញមាន វីដេអូ Play ឡើងមកតែម្តង កំឡុងពេល គេខលមកអ្នក

ក៏ប៉ុន្តែប្រសិនបើ បើអ្នកចង់កំណត់ទៅតាម លេខទូរស័ព្ទនោះ ក៏បានដូចគ្នា ដោយអនុវត្តតាម ការណែនាំ ខាងក្រោមនេះ៖

  • បើកកម្មវិធី Contact
    • ជ្រើសរើសលេខទូរស័ព្ទ ដែលអ្នកចង់កំណត់ វីដេអូដាក់
    • បន្ទាប់មក ចុចលើពាក្យ Edit
    • ចុចលើ Add Video > Choose Video > ស្វែងរកវីដេអូ ដែលអ្នកចង់កំណត់ ជាការ​ស្រេច
    • ចុងក្រោយ សាកល្បង យកលេខនោះ ខលមកលេខទូរស័ព្ទ របស់អ្នក ពេលនោះ នឹង​ឃើញ វីដេអូនោះ Play ឡើងមកហើយ។

អ្នកអាចស្វែងយល់ អោយកាន់តែច្បាស់ ជាមួយនឹងវីដេអូ ខាងក្រោមនេះ៖

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

សម្រាប់មតិយោបល់ ខ្ញុំចំពោះ Tweak មួយនេះ ខ្ញុំយល់ថា វាពិតជា Tweak ដ៏អស្ចារ្យមួយ ដែលពិតជា បន្ថែម​មុខងារ Customize ដ៏ពិសេស ទៅលើផ្នែកខលនេះ។ ដូចនេះ ប្រសិនបើ អ្នកចង់បញ្ជាក់អោយ​កាន់​​តែច្បាស់ ថាតើអ្នកណា បានខលមកអ្នកនោះ អញ្ចឹង Tweak នេះ គឺជាជម្រើសមួយ ដែលអ្នក មិន​គួរ​រំលង​ឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឡូយដែរតើ! ពេល​គេ Call មក បែរ​ជា​ចេញ​ជា​វីដេអូ​ចឹង (នេះជារបៀប)

  • ដោយ: Mai
  • 10:42 AM, 06 May
  • ប្រភព: idownloadblog
  • Tag: ចំណេះដឹងទូទៅ