ប្រជាពលរដ្ឋ​ឃុំ​សែប​ ខ្វះ​ទឹក​ប្រើប្រាស់​ចំនួន​២១០​គ្រួសារ​ បាន​ទទួល​ទឹក​ស្អាត​ពី​អ្នកតំណាងរាស្ត្រ​ម​ណ្ឌល​កំពង់ឆ្នាំង​

ប្រជាពលរដ្ឋ​ឃុំ​សែប​ ខ្វះ​ទឹក​ប្រើប្រាស់​ចំនួន​២១០​គ្រួសារ​ បាន​ទទួល​ទឹក​ស្អាត​ពី​អ្នកតំណាងរាស្ត្រ​ម​ណ្ឌល​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៦ រួម​ដំណើរ​ដោយ​ លោកជំទាវ តុង ណា​រី​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ឈឹម វុ​ទ្ធា អភិបាល​ស្រុក​កំពង់ត្រឡាច​,​ លោក សន សំអាត​ ប្រធាន​ស​.​ស​.​យ​.​ក​ស្រុក​កំពង់ត្រឡាច ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​,​អាជ្ញាធរ​ដែនដី ​បាន​នាំ​យក​ទឹក​ស្អាត ចំនួន​៧.២០០​លីត្រ ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ចំនួន​២១០​គ្រួសារ ក្នុងភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​ ​
មានប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ ​ជំទាវ​ កែ​ ច័ន្ទ​មុនី​ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សា​ក​សួរ​សុខទុក្ខ​ពី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំរិន ​ប្រធានរដ្ឋសភា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហ​ម​កម្ពុជា​សម្ដេច​តែងតែ​នឹករលឹក​ និង​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ ជាពិសេស​ចាស់ជរា​គ្មាន​ទីពឹង​,​ស្ត្រី​មេម៉ាយ​,​ជន​ពិការ​ និង​កុមារ​កំព្រា​គ្មាន​ទីពឹង ​ដោយ​មិន​ប្រកាន់ពូជសាសន៍ ​និង​និន្នាការ​នយោបាយ​ឡើយ​។​

​លោកជំទាវ​ កែ ​ច័ន្ទ​មុនី ​បាន​មានប្រសាសន៍​បន្ត​ថា​ ទោះបី​ការចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ​មិន​គ្រប់​តាម​តម្រូវការ​ប្រើប្រាស់​ពិតមែន​ តែ​វា​អាច​ជួយ​ដោះស្រាយ​ការប្រើប្រាស់​របស់​បងប្អូន​បាន​មួយ​គ្រា​ផង​ដែរ​។​
​ ​
លោកជំទាវ​ កែ ​ច័ន្ទ​មុនី​ ក៏បាន​ផ្តាំផ្ញើ​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព ​ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត ​ផឹក​ស្អាត​ ទើប​យើង​អាច​ជៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេងៗ​កើតឡើង​។​
​ ​
លោក​ កែ​ ច័ន្ទ​មុនី​ ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​ និង​ក្រុមការងារ​ ចុះ​ឃុំ​សែប​ ស្រុក​កំពង់ត្រឡាច​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ និង​ទឹក ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​អនុវត្ត​ឲ្យ​បាន​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​គឺ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះ​ទឹក​ប្រើ​ប្រា​ស់​ឡើយ​៕

​​