ភ្លៀង​ធំ​មួយ​មេ​លាយឡំ​​​​​​​​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ស្វាយរៀង ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១០៦​ខ្នង

ភ្លៀង​ធំ​មួយ​មេ​លាយឡំ​​​​​​​​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ស្វាយរៀង ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១០៦​ខ្នង

ស្វាយរៀង​ ៖ ​​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​​ ​រន្ទះ​បាញ់​ និង​ខ្យល់​កន្ត្រាក់ ​បាន​បោកបក់​ទូទាំង​៨​ស្រុក​ក្រុង​ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង​​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​និង​៣០​នាទី​​​​​​​បណ្ដាល​ឲ្យ​ខូចខាត​​​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ។

លោក​សរ វណ្ណា ​ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍​ជំហាន​ដំបូង​ ផ្ទះ​ប្រជាពលរដ្ឋ​​ប៉ើង​ដំបូល​ និង​ដួល​រលំ​សរុប​ទូទាំង​ខេត្ត​អស់​១០៦​ខ្នង​ ​នេះ​មិន​រាប់​បញ្ចូល​​​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ខេត្ត​ បាន​ឲ្យ​ដឹង​តួលេខ​​​ខូចខាត​តាម​បណ្ដា​ស្រុក​រួម​មាន ​៖ ​ស្រុក​ស្វាយជ្រំ​មាន​ផ្ទះ​រលំ​ និង​​ប៉ើង​ដំបូល​​​សរុប​ចំនួន​៣៤​ខ្នង​ (ដួល​រលំ​២២​ខ្នង ​របើក​ដំបូល​១២​ខ្នង) ​ដួល​ដងទង់​២​ដើម​ នៅ​វត្ត​សេរីសោភា។ ស្រុក​រំដួល​មាន​ការ​ខូចខាត​ចំនួន​៤២​ខ្នង​ មាន​​៤​ភូមិ​(​ភូមិ​វាល ​.​ភូមិ​តាខេ​ង​.​ ភូមិ​អ​ពិល ​និង​ភូមិ​ត្រាច​ទទឹង​)​ក្នុង​នោះ​ដួល​រលំ​ទាំង​ស្រុង​មាន​ចំនួន​​៦​ខ្នង​-​ប៉ើង​ដំបូល​មាន​ចំនួន​៣៦​ខ្នង​ ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ភូមិ​វាល និង​ភូមិ តា​ខេង។ ស្រុក​កំពង់​រោទ៍ ឃុំ​ស្វាយ​តា​យាន មាន​រន្ទះបាញ់ ក្របី ងាប់​ពីរ​ក្បាល។ ភ្លៀង​ដក់​ទឹក​១​ឃុំ គឺ​ឃុំ​ព្រះ​ពន្លា គ្រប់​ភូមិ មាន​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ ស័ង្កសី មួយ​ខ្នង ប៉ើង​ក្បឿង ១ខ្នង​។​ក្រុង​បាវិត​នៅ​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ ភ្លើង​ឆេះ​ព្រៃ​ចម្ការ​កូន​គគីរ ​ហើយ​គណៈ​អភិបាលក្រុង​បាន​ដឹកនាំ​កម្លាំង​ទាំង​បី​ចុះ​ពន្លត់​ ដោយ​ដៃ(ឡានទឹក​មិន​អាច​ចូល​បាន)​ រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ​ទើប​រលត់​អស់។ ការ​ឆេះ​នេះ​ អាច​បណ្ដាល​មក​ពី​ប្រជាជន​ចូល​រក​សត្វ​ ​​ឃ្មុំ ​ជា​ហេតុ​ធ្វើ​​​​​ឲ្យ​ឆេះ​​​ព្រៃ​​ខូចខាត​អស់​ប្រមាណ​២៣​ហិកតា។ ក្រុង​ស្វាយរៀង ​មាន​ការ​ខូចខាត​ដំបូង​ពហុ​កីឡាដ្ឋាន​ខេត្ត​ស្វាយរៀង ​ដោយ​ប៉ើង​ដំបូល​ខូច​អស់​ទាំង​ស្រុង​តែម្ដង​ និង​ដំបូល​តារាង​បាល់បាត់​ស្កេ​ត​នៅ​សាលាបឋមសិក្សា​ព្រះសីហនុ​ត្រូវ​ដួល​រលំ​ទាំងស្រុង​រួម​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត។

បើ​តាម​របាយការណ៍​របស់​សាលាខេត្ត​ស្វាយរៀង​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ដួល​រលំ​អស់ទាំង​ស្រុង​ចំនួន​៥១​ខ្នង​ ផ្ទះ​​ប៉ើង​ដំបូល​របើក​ជញ្ជាំង​ចំនួន​១៤០​ខ្នង ​និង​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​២​នាក់ ​រន្ទះបាញ់​ក្របី​ងាប់​២​ក្បាល​ អាគារ​របស់​រដ្ឋ​៥​កន្លែង​ត្រូវ​រង​ការខូចខាត។

ក្រោយពីមានហេតុការណ៍នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ២០១៦នេះ ​សាខា​កាកបាទក្រហម ​ខេត្ត​ស្វាយរៀង​ ​បាន​ចុះ​ចែក​អំណោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្វាយជ្រំ ​ហើយ​និង​បន្ត​ចុះ​ចែក​​នៅ​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​នៅ​ពេល​ខាង​មុខ​ផង​ដែរ៕
​​ភ្លៀង​ធំ​មួយ​មេ​លាយឡំ​​​​​​​​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​ស្វាយរៀង ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១០៦​ខ្នង