យុវជន​២​នាក់ ​ណាត់គ្នា​មក​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​

យុវជន​២​នាក់ ​ណាត់គ្នា​មក​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​



កំពង់ឆ្នាំង ​៖ ​យុវជន​ទាំង​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ និង​ខេត្ត​ សហកា​រ​គ្នា​ព័ទ្ធ​ចាប់​ខ្លួន ក្នុង​ពេល​ពួកគេ​ណាត់គ្នា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន កិច្ច​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ទី១​ ឈ្មោះ អ៊ូ ហឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី២​ឈ្មោះ រឿន ឈុនលី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ជាមួយគ្នា ក្នុងភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត កំពង់ឆ្នាំង​។ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ថ្នាំញៀន​ម៉ា​ទឹក​កក​២​កញ្ចប់ សំភារៈ​វិច​ខ្ចប់ និង​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​គឺជា​មុខសញ្ញា ដែល​សមត្ថកិច្ច​តាម​ដាន​ជា​យូរ​មក​​ហើយ ក្នុង​ពេល​ធ្វើ​សកម្មភាព​សមត្ថកិច្ច​ ដែល​ជា​កម្លាំង​បង្កប់ បាន​ផ្តល់​ព័ត៌មាន​ស្ដីពី​សកម្មភាព​របស់​ជន​ស​ង្ស័​យ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ ទើប​កម្លាំង​នគរបាល​ខេត្ត និង​ស្រុក ​បាន​ចុះ​ព័ទ្ធ​ចាប់បាន​តែ​ម្ត​ង។​
​ ​
បច្ចុប្បន្ន​នេះ ជនសង្ស័យ​ទាំងពីរ​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​តាម​នីតិវិធី បញ្ជូន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត៕

យុវជន​២​នាក់ ​ណាត់គ្នា​មក​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​