បើក​វេទិកា​សំណង់ ស្ដីពី​សុខុមាលភាព និង​សុវត្ថិភាព ​ក្នុង​ការដ្ឋាន​សំណង់​

បើក​វេទិកា​សំណង់ ស្ដីពី​សុខុមាលភាព និង​សុវត្ថិភាព ​ក្នុង​ការដ្ឋាន​សំណង់​



ភ្នំពេញ ៖ ដោយមាន​កិច្ចសហការ​ពី​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​រៀបចំ​វេទិកា​សំណង់ ស្ដីពី​សុខុមាលភាព និង​សុវត្ថិភាព​សំណង់​ក្នុង​ការដ្ឋាន​សំណង់​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា​នេះ។

វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក ប៉ែន សុផល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក Andre de Jong ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប និង​លោក ឆា​រស៍ វ៉ាន់ តំណាង​អ្នក ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា។

លោក ឆា​រស៍ វ៉ាន់ ​ថ្លែង​ថា វេទិកា​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​សំណង់ ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​បន្ថែម​នូវ​ចំណេះដឹង​អំពី​សុខុមាលភាព និង​សុវត្ថិភាព ដែល​បណ្ដា​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​បាន​ចូលរួម គួបផ្សំ​នឹង​ការ​អភិវឌ្ឍ​ចំណេះដឹង​របស់​បុគ្គលិក និង​កម្មករ​នា​ពេល​បច្ចុប្បន្ន​អំពី​ធាតុ​ចូល​មួយ​ផ្នែក​ធំ ​នៃ​ប្រធានបទ​អំពី​សុខុមាលភាព និង​សុវត្ថិភាព​ក្នុង​ការដ្ឋាន​សំណង់៕