ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ ទីផ្សារ​លំដាប់​ពិភពលោក​“​និមិត្តសញ្ញា​មួយ​”

ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ ទីផ្សារ​លំដាប់​ពិភពលោក​“​និមិត្តសញ្ញា​មួយ​”



ភ្នំពេញ ៖ នៅ​ភោជនីយដ្ឋាន​សាំ​មឺ​កាលពី​យប់ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៦ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​ធ្វើ​ពិធី​សម្ពោធ​យុទ្ធសាស្ត្រ​ទីផ្សារ​លំដាប់​ពិភពលោក​ថ្មី​មួយ​របស់​ខ្លួន​ជា​ផ្លូវការ ដែល​ហៅ​កាត់​ថា «​និមិត្តសញ្ញា​មួយ​-One Brand» នៅ​ប្រទេស​កម្ពុជា។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ផលិតផល កូ​កា​-​កូ​ឡា កូ​កា​-​កូ​ឡា​ឡៃ​តិ៍ និង កូ​កា​-​កូ​ឡា​សេ​រ៉ូ បានរួម​បញ្ចូល​គ្នា​នៅ​ក្រោម​ស្លាក​សញ្ញា​ផលិតផល កូ​កា​-​កូ​ឡា តែមួយ តាមរយៈ​យុទ្ធនាការ​ថ្មី​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ជា​លក្ខណៈ​សាកល​ដែល​មាន​ឈ្មោះថា «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste the Feeling»។

លោក​ដាវី​ដ​វី​ង​ហ្គ​ល​វឺ​ស​(David wigglesworth)​អគ្គនាយក​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​មាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ថា​«​ព្រឹត្តិការណ៍​ក្នុង​រាត្រី​នេះ​នឹង​ប្រកាស​នូវ​ការ​ចាប់ផ្តើម​យុទ្ធសាស្ត្រ​ជា​សកល​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការបើក​យុទ្ធនាការ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ជា​ផ្លូវការ​។ គោលដៅ​របស់​យើង​សម្រាប់​ឆ្នាំ​២០១៦​និង​ពេល​ខាងមុខ គឺ​បង្ហាញ​សាធារណជន​ពី ភាព​ពិសេស​របស់ កូ​កា​-​កូ​ឡា មិន​ថា ផលិតផល កូ​កា​-​កូ​ឡា ប្រភេទ​ណាមួយ​ដែល​អ្នក​ចូលចិត្ត​ក៏ដោយ​។ គ្មាន​អ្វី​ប្លែក​ពិសេស ដូច​ពេល​ដែល​បាន​កាន់​ដប​កូកាកូឡា​ត្រជាក់​ក្នុង​ដៃ និង​ពេល​ពិសា កូ​កា​-​កូ​ឡា នោះទេ​។ ហើយ​ប្រាកដ​ណាស់ អ្នក​នឹង​ទទួលបាន​រសជាតិ​ឆ្ងាញ់ និង​អារម្មណ៍​ស្រស់ស្រាយ​»​។

លោក​បាន​បន្ត​ថា ​«​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មី រួម​នឹង​យុទ្ធនាការ​ដ៏​ថ្មីស្រឡាង​នេះ គឺជា​ការ​អញ្ជើញ​អតិ​ជន​ទាំងអស់​មក​ញ៉ាំ​កូកាកូឡា​ដែល​ខ្លួន​ចូលចិត្ត មិន​ថា​កូកាកូឡា​ប្រភេទ​ណាមួយ​ក៏ដោយ សុទ្ធតែជា កូ​កា​-​កូ​ឡា​ទាំងអស់​។ ដើម្បី​ទទួល​រសជាតិ​ជាប់មាត់ ការ​គាំទ្រ​ផលិតផល និង​ចងចាំ កូ​កា​-​កូ​ឡា គ្រប់ ឱកាស​ទាំងអស់​»។

លោកស្រី គង់ កុសល គ្រប់គ្រង​ផ្នែក​ទីផ្សារ និង​លោកស្រី លីម លី​ណា ដែល​ជា​នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​.​កូ​ឡា បាន​បង្ហាញ​ថា យុទ្ធនាការ​ថ្មី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ របស់​កូកាកូឡា ដែល​ក្រុមហ៊ុន ប្រមូល​យក​មក​ច្នៃប្រឌិត លំដាប់​ពិភពលោក ពី​ក្រុមហ៊ុន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ចំនួន​១០​ផ្សេងៗ​គ្នា ដើម្បី​រៀបចំ​ដំណើរការ និង​ផលិត​ស្ប៉​ត់​ពាណិជ្ជកម្ម​ទូរទស្សន៍ ចំនួន​១០ សម្រាប់​យុទ្ធនាការ​នេះ ដែល​ត្រូវ​បាន​សហការ​ផលិត ដោយ​ក្រុមហ៊ុន​ល្បីៗ​ចំនួន​៤​។
លោក​ស្រីគង់ កុសល​បាន​បន្ត​ថា យុទ្ធនាការ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​មាន​ឈ្មោះថា​(​រស់ជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ ឬ​Taste the Felling) នឹង​ចាប់​ផ្តើម នា​ថ្ងៃទី​០៦ ខែឧសភា​តទៅ ដែល​មាន​រយៈ​ពេល​៣​ខែ​ពេញ តាម​រយៈ​ក្រុម​ម៉ូតូ​កង់​៣ ផ្ទាំង​បាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាម​ទី​សាធារណៈ​ក្នុង​ហាង​ទំនិញ តាម​វិទ្យុ ទូរទស្សន៍ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម និង​តាម​វេប​សាយ ទស្សនាវដ្ដី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឌីជីថល​ផ្សេងៗ ជាច្រើន​ទៀត។

លោក ម៉ា​កូ​ស ដឺ ឃ្វី​ន​តូ (Marco De Quinto) នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ថ្លែង ថា​៖ «​ជា​រៀងរាល់ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ញ៉ាំ កូ​កា​-​កូ​ឡា ដ៏​ត្រជាក់​។ ចំពោះ​យុទ្ធសាស្ត្រ​ថ្មី «​និមិត្តសញ្ញា​មួយ​-One Brand» នឹង​ចូលរួម​លើកកម្ពស់​និមិត្តសញ្ញា កូ​កា​-​កូ​ឡា គ្រប់​ប្រភេទ តាមរយៈ​ការ​ពង្រឹង​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យើង ក្នុង​ការ​ផ្ដល់​ជម្រើស​ប្រកបដោយ​ច្បាស់លាស់​ដល់​អតិថិជន​។ នេះ​ជា​វិនិយោគ​ដ៏​ច្រើន​ទៅលើ​គ្រប់​និមិត្តសញ្ញា កូ​កា​-​កូ​ឡា ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​គ្រប់គ្នា​អាច​រីករាយ និង ស្រស់ស្រាយ​ជា​មួយនឹង​រសជាតិ​ពិសេស​របស់ កូ​កា​-​កូ​ឡា ត្រជាក់​បាន​គ្រប់​ប្រភេទ ដោយមាន ឬ គ្មាន​កាឡូរី និង ដោយមាន ឬ គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​។​»
​លោក ដឺ ឃ្វី​ន​តូ បាន​បន្ថែម​ទៀតថា​៖ «​កាលពីមុន យើង​ឃើញថា​ អតិថិជន​ត្រូវការ​ញ៉ាំ កូ​កា​-​កូ​ឡា តាម​ប្រភេទ​ផ្សេងៗ​គ្នា ប៉ុន្តែ​ទោះជា​ពួកគេ​ចង់​ញុំ​ា កូ​កា​-​កូ​ឡា ណា​ក៏ដោយ ក៏​ពួកគេ​ជ្រើស​យក​និមិត្ត កូ​កា​-​កូ​ឡា ដែល​មាន​រសជាតិ​ឆ្ងាញ់ និង ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ តាមរយៈ​យុទ្ធ​សាស្ត្រ «​និមិត្តសញ្ញា​មួយ​-One Brand» យើង​នឹង​ផ្លាស់ប្ដូរ​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពហុ​ស្លាក​សញ្ញា ទៅជា​យុទ្ធនាការ​ក្រោម​ស្លាក​សញ្ញា​តែមួយ​ដែល​លើកកម្ពស់​ទាំង​ផលិតផល និង​ស្លាក​សញ្ញា​។​»

លោក Rodolfo Echeverria អនុប្រធាន ផ្នែក​ច្នៃប្រឌិត ទំនាក់ទំនង & ឌីជីថល នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​បាន​លើកឡើងថា​៖ «​គ្មានអ្វី​ដែល​មាន​រសជាតិ​ពិសេស ដូច​រសជាតិ​នៃ​ភេសជ្ជៈ កូ​កា​-​កូ​ឡា ត្រជាក់​មួយ​ដប​នោះ​ទេ​។ យុទ្ធនាការ​ប្រកបដោយ​ការ​ច្នៃប្រឌិត​នេះ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូ​កា​-​កូ​ឡា ត្រជាក់​មួយ​ដប អាច​ធ្វើ​ឲ្យ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​ពិសេស​។ រឿងរ៉ាវ​ផ្សេងៗ​ដែល​ស្តែង​ចេញ​ក្នុង​យុទ្ធនាការ​នេះ បាន​បង្ហាញ​ពី​ភាព​ប្រហាក់ប្រហែល និង​អាច​ផ្សារភ្ជាប់​ជាមួយ​អតិថិជន​របស់​យើង​នៅ​ទូទាំង​ពិភពលោក​។ ទន្ទឹម​នឹង​នេះ រូបភាព និង​ស្ប៉ត​ទូរទស្សន៍​ដូចគ្នា​ដែល​ឃើញ​នៅ​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អ៊ីតាលី ម៉ិ​ក​ស៊ិ​ក និង​ជុំវិញ​ពិភពលោក​»៕