ក្រសួង​ព័ត៌មាន បាន​ដាក់​ប្រអប់​សំបុត្រ ឲ្យ​ពលរដ្ឋ​រិះគន់​ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ និង​ការ​ផ្តល់​សេវា​សាធារណៈ​

ក្រសួង​ព័ត៌មាន បាន​ដាក់​ប្រអប់​សំបុត្រ ឲ្យ​ពលរដ្ឋ​រិះគន់​ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ និង​ការ​ផ្តល់​សេវា​សាធារណៈ​

ភ្នំពេញ ​៖ ក្រសួង​ព័ត៌មាន បាន​ប្រកាស​ដាក់​បំពាក់​ប្រអប់​សំបុត្រ ចំនួន​២​កន្លែង ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​មតិយោបល់​រិះគន់ ជុំវិញ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ខ្លួន និង​ការ​ផ្សព្វផ្សាយ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦​។

តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួ​ង​ព័ត៌មាន​បាន​ដាក់​ប្រអប់​សំបុត្រ ដើម្បី​ទទួល​បណ្ដឹងតវ៉ា ដែល​អាច​កើតមាន​ឡើង​ដោយ​យថាហេតុ ជាពិសេស​ក្នុងករណី​ដែល​មាន​ការអនុវត្ត ខុសពី​ស្តង់ដារ​សេវា មានការ​យក​កម្រៃ​លើស​ការកំណត់ មានការ​យឺតយ៉ាវ​ជាដើម និង​ទទួលយក​មតិ​យោបល់​របស់​សាធារណជន ចំពោះ​ការផ្សាយ​របស់​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​។​

ចំពោះ​ទីតាំង ​ដែល​ត្រូវ​បាន​ដាក់​បំពាក់​ប្រអប់​សំបុត្រ​នោះ​រួមមាន ២​ទីតាំង ទីតាំង​ទី​១ នៅ​ខាង​មុខ​ទីស្ដីការក្រសួង​ព័ត៌មាន ជាប់​នឹង​បញ្ជរ​រូបថត​របស់​ទី​ភ្នាក់ងារ សារព័ត៌មាន​កម្ពុជា (AKP) និង​ទីតាំង​ទី​២ នៅ​ខាង​មុខ​ច្រកចូល​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​។

គួរ​បញ្ជាក់​ថា ការ​បើក​ប្រអប់​សំបុត្រ​គឺ បើក​ដោយ​ក្រុម​ជន​បង្គោល របស់​ក្រសួង​ព័ត៌មាន និង អគ្គនា​យកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​រាយការណ៍​ជូន​មន្ត្រី និង​គណៈកម្មការ​ការងារ សោត​ទស្ស​ន៍​។​

ការប្រកាស​របស់​ក្រសួង​ព័ត៌មាន​នេះ បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ដាក់​ប្រអប់​សំបុត្រ​នេះ គឺ​ដើម្បី​ជំរុញ និង​កែលំអ​ការងារ​ទាក់ទង​នឹង​ការ​ផ្ដល់​សេវា​សាធារណៈ ហើយ​ក្រសួង​ព័ត៌មាន ព្រមទាំង​ទទួលយក​ការផ្ដល់ មតិយោបល់​របស់ សាធារណ​:​ជន​ចំពោះ ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​មាន​ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ​ ជា​ដើម​ឲ្យ​ដំណើរការ​កាន់តែ​ល្អ​មួយ​កម្រិត​ទៀត និង​ស្របតាម​គោលនយោបាយ កំណែទម្រង់ ស៊ីជម្រៅ​របស់ រាជរដ្ឋាភិបាល​ផង​ដែរ​៕