​ភ្ញាក់ផ្អើល​! សត្វ​ក្រពា​មួយ​ក្បាល​ចូលទៅ​លុកលុយ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​(​មាន​វីដេអូ​)

6 Videos


ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើទឹកដីភាគខាងជើងរដ្ឋការ៉ូលីណា (Carolina) សហរដ្ឋអាមេរិក ដោយមានសត្វក្រពាដ៏ធំមួយក្បាលបានវាចុះឡើងនៅមុខផ្ទះរបស់គ្រួសារមួយ ហើយប្រឹងវាចូលទៅក្នុងផ្ទះតាមទ្វារទៀតផង ប៉ុន្តែមិនអាចទៅរួច ។

​ភ្ញាក់ផ្អើល​! សត្វ​ក្រពា​មួយ​ក្បាល​ចូលទៅ​លុកលុយ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​(​មាន​វីដេអូ​)

វីដេអូដែលបានបង្ហាញពីសកម្មភាពគួរឲ្យញញើតរបស់សត្វក្រពាមួយក្បាលនេះមានប្រភពមកពីក្រុង Moncks Corner ភាគខាងជើងរដ្ឋការ៉ូលីណា សហរដ្ឋអាមេរិក ដោយបានថតដោយបុរសម្នាក់ឈ្មោះ ហ្គារី រូជឺរ (Gary Rogers) ហើយបើយោងតាមកិច្ចសម្ភាសរបស់សារព័ត៌មាន ABC ជាមួយម្ចាស់វីដេអូមួយខាងលើនេះបានឲ្យដឹងថា ពេលលោកកំពុងដើរជាមួយសត្វសុនខរបស់លោក លោកក៏បានក្រឡេកឃើញសត្វក្រពាមួយក្បាលនោះ ហាក់ដូចជាវង្វេង ហើយបានវាជុំវិញផ្ទះអ្នកជិតខាងរបស់លោក ។

​ភ្ញាក់ផ្អើល​! សត្វ​ក្រពា​មួយ​ក្បាល​ចូលទៅ​លុកលុយ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​(​មាន​វីដេអូ​)

ជាមួយគ្នានេះដែរលោក ហ្គារី រូជឺរ ដដែលបានប្រាប់ទៅសារព័ត៌មាន WCIV ថា «តាមពិតទៅនៅក្នុងពេលនោះ សត្វក្រពាមួយក្បាលនេះមិនបានបៀតបៀនដល់មនុស្សណាម្នាក់ឡើយ… បើតាមការសង្កេត សត្វក្រពានោះដូចជាព្យាយាមចង់ចូលទៅក្នុងអាងទឹករបស់ស្រី្តម្ចាស់ផ្ទះនោះ…» ។ ចំពោះហេតុការណ៍នេះទៀតសោត ម្ចាស់ផ្ទះដែលសត្វក្រពាចូលទៅលុកលុយនេះមិនបានដឹងឡើយ ហើយពួកគេក៏មិនបានចេញមកមើលដែរ ប៉ុន្តែទីបំផុតសត្វស្រពាវង្វេងមួយក្បាលខាងលើបានចាកចេញទៅដោយខ្លួនឯង ៕ (ប្រភព៖ អេប៊ីស៊ី) កុសល