ឃើញ​សាកសព​ក្មេង​ស្រីត្រូវ​គេ​រំលោភ​រួច​សម្លាប់បន្ទាប់​ពី​បាត់​ខ្លួន​ច្រើន​ថ្ងៃ

ឃើញ​សាកសព​ក្មេង​ស្រីត្រូវ​គេ​រំលោភ​រួច​សម្លាប់បន្ទាប់​ពី​បាត់​ខ្លួន​ច្រើន​ថ្ងៃ



ខេត្តកណ្ដាល ៖ សព​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ដែល​មាន​សភាព​ស្អុយរលួយ​និង​អាក្រាត​កាយ ហើយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ត្រូវ​បាន​ចាប់រំលោភ​រួច​សម្លាប់​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ត្រូវ​បាន​អ្នក​ដើរ​រក​ឃ្មុំ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា នៅ​ក្នុង​ព្រៃ​ចំណុច​មាត់​ប្រឡាយ ខាងលិច​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល បានឱ្យ​ដឹង​ថា​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ម៉ី ស្រី​ម៉ៅ សព្វថ្ងៃ​ឪពុក ម្ដាយ​ធ្វើ​កម្មករ​នៅ​ឡឥដ្ឋ​បាយ័ន នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ។ កាលពី​ថ្ងៃ​ទី​២២ ខែមេសា​កន្លង​ទៅ វេលា​ម៉ោង ៥​និង​៣០ នាទី​ល្ងាច ក្មេង​ស្រី​ឈ្មោះ ម៉ី ស្រី​ម៉ៅ បាន​បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ ហើយ​ឪពុក​ម្ដាយ​បាន​ពឹងពាក់​អ្នក​ជិតខាង​ដែល​ធ្វើការ​នៅ​ឡឥដ្ឋ​ជាមួយ​គ្នា​ឲ្យ​ជួយ​ដើរ​រក​ដែរ​តែ​រក​មិនឃើញ ។ បន្ទាប់​មក បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ ពី​ករណី​ខាងលើ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួយរ​កប៉ុន្តែ​នៅ​តែ​រក​មិនឃើញ ។

ទោះបីជា​បែប​ណា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ទៅ​តាម​ជំនាញ​របស់​ខ្លួន  ។ លុះ​នៅ​ថ្ងៃ​ទី​៤ ខែឧសភា  វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល អ្នក​ដើរ​រក​ឃ្មុំ​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ នៅ​ក្នុង​ព្រៃ​ក្បែរ​ប្រឡាយ​ចម្ងាយ​ពី​ផ្លូវជាតិ​ប្រមាណ​៣០០​ម៉ែត្រ ក៏​បាន​មក​ប្រាប់​អ្នក​ភូមិ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង រួច​រាយការណ៍​ជូន​លោក​អធិការ​នគរបាល​ស្រុក​មុខកំពូល ។

ភ្លាម​នោះ លោក​អធិការ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​ស្រុក ចុះ​ទៅ​កន្លែង​ប្រទះ​ឃើញ​សព​ធ្វើការ​ហុ​ម​ព​ទ្ធ័​ការពារ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​មក​ពិនិត្យ​សាកសព​។ ក្នុង​ពេល​នោះ​ដែរ  សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ប្ដឹង​ថា​បាត់​កូនស្រី​មក​មើល ទើប​ដឹង​ច្បាស់​ថា​ជន​រង​គ្រោះ​ឈ្មោះ ម៉ី ស្រី​ម៉ៅ ជា​កូន​របស់​គាត់​ដែល​បាន​បាត់​នោះ​ប្រាកដ​មែន ។

តាម​ការ​ពិនិត្យ​សព​នៅ​កន្លែង​ប្រទះ​ឃើញ ដែល​ដឹកនាំ​ដោយ​នាយការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន ពិនិត្យ​ឃើញ​ថា សព​មាន​សភាព​រលួយ និង​ទ្រោម​ទៅ​វិញ ធ្វើ​ឲ្យ​គ្រោងឆ្អឹង​សព មាន​ភាព​សណ្ដក​ទាំងអស់​និង​មាន​ធំ​ុ​ក្លិនស្អុយ​ខ្លាំង ពិនិត្យ​មិនឃើញ​កន្លែង​ស្លាកស្នាម​ចាក់ ឬ​វាយ​សម្លាប់​ទេ ។ ប៉ុន្តែ​អាវយឺត​ដែល​សព​ពាក់​ផ្នែក​ខាង​ខ្នង រមូរ​លាត់​មក​ខាងលើ និង​មាន​កម្ទេច​ដី ស្មៅ ស្លឹកឈើ​មួយ​ចំនួន​ជាប់​អាវ​។ ឯ​ខោខ្លី​ដែល​សព​ស្លៀក ត្រូវ​បាន​ស្រាត​ចេញពី​ខ្លួន ទុក​នៅ​ក្រោម​ភ្លៅ​ខាងស្ដាំ ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា ក្មេង​ស្រី​នេះ​អាច​ត្រូវ​គេ​ចាប់រំលោភ​រួច​សម្លាប់​ច្រើន​ថ្ងៃ​ហើយ និង​យកស​ពម​កលាក់​ទុក​នៅ​ក្នុង​ព្រៃ​កន្លែង​ប្រទះ​ឃើញ​នេះ ។

ជាមួយនឹង​ការ​សង្ស័យ​នេះ​មន្ត្រី​សមត្ថកិច្ច​និយាយ​ថា បើ​មនុស្ស​មិន​ស្គាល់​មុខ​គ្នា​ចាប់រំលោភ ប្រហែលជា​មិន​ហា​៊​ន​ដល់​ការ​សម្លាប់​បំបិទមាត់​នោះ​ទេ ដូច្នេះ​ការ​សម្លាប់​នេះ គឺ​ឃាតករ​ជា​មនុស្ស​ស្គាល់គ្នា ។ ករណី​បែប​នេះ​ជន​ដៃដល់​កម្រ​គេច​រួច​ពី​គុក​ណាស់ ៕