អនុសាខា​កាកបាទក្រហម ស្រុក​ព្រះ​នេ​ត​ព្រះ​ រក​មូលនិធិ​បាន​ជាង​៨.០០០​ដុល្លារ ដើម្បី​ត្រៀម​ទុក​ផ្ដល់ជូន​ទុរគតជន

បន្ទាយមានជ័យ:
សប្បុរសជន​និង​សមាជិក​ក្នុងស្រុក​ព្រះ​នេ​ត​ព្រះ ជា​ស្រុកស្រែ​មួយ ផ្ដល់​ថវិកា​ចូលរួម​ជាមួយ​អនុសាខា​កាកបាទក្រហម​ស្រុក​ចំនួន ៨.៥០០ ដុល្លារ ដើម្បី​ត្រៀម​ទុក​ផ្ដល់ជូន​ទុរគតជន និង​ជនរងគ្រោះ​ធម្មជាតិ​ផ្សេងៗ​។​
    លោក​ឆាយ ថ្ម​ម ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ព្រះនេត្រព្រះ បាន​និយាយ​ថ្ងៃទី​៥​ឧសភា ក្នុងឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើ​ទី​១៥៣ ថា នៅ​ស្រុក​នេះ​នា​ឆ្នាំកន្លងមក​ចេះតែ​កើតមាន​គ្រោះថ្នាក់​ចរាចរ គ្រោះ​អគ្គិភ័យ គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះរាំងស្ងួត​..​ជាច្រើន​បន្តបន្ទាប់​។ ក្នុងនោះ​វា​បង្ក​ខូចខាត ប៉ះពាល់​ដល់​សុ​វត្ថ​ភាព អាយុជីវិត ជីវភាព​ពលរដ្ឋ​គួរអោយ​សោកស្តាយ​។​
   លោក​បន្តថា តែ​កន្លងមក​ដែរ កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល សាខា​ខេត្ត​និង​អនុសាខា បានរួម​ចំណែក​ជួយសង្គ្រោះ ផ្តល់​អំណោយ​ឆ្លើយតប​ទាន់ពេល​ដែរ​។  
    លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត មានប្រសាសន៍ថា សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹង​ប្រារព្វ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើ​ទី​១៥៣ នៅ​ថ្ងៃទី​៨​ឧសភា ២០១៦ ខាងមុខ មាន​គោលបំណង ពង្រឹង​ភាពជា​ម្ចាស់​របស់​សាខា អនុសាខា ក្រុមការងារ​កាកបាទ​ក្រហម​ទូទាំង​ខេត្ត ស្របតាម​ទិសដៅ​វិមជ្ឈការ និង​វិសហមជ្ឈការ តាម​ការបង្កើត និង​ពង្រឹង​បណ្ដាញ​យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ប្រកបដោយ​សម​ត្តភាព​និង​ឆន្ទៈ​។​
 បង្កើត​ចលនា​គៀរគរ​រក​មូល​និ​ធិ ពី​គ្រប់​មជ្ឈដ្ឋាន ទោះ​តិច ឬ​ច្រើន ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​អោយ​កាន់តែ​បាន​ច្រើនជាង​មុន​។​
    លោក លី សារី បន្តថា ស្រុក​ព្រះ​នេ​ត​ព្រះ​ក៏​ដូច ស្រុក​ក្រុង​មួយចំនួន ក្នុង​ខេត្តបន្ទាយមានជ័យ បានទទួល​រងគ្រោះ​ធម្មជាតិ រាំងស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ខ្យល់ព្យុះ​កន្ត្រាក់ ស្របពេល​ពិភពលោក​ទទួលរង​គ្រោះ ដោយ​រលក​កំដៅ​ឡើង​ខ្លាំង ដូចនេះ​ក្រុមការងារ​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងការ​បង្ការ​និង​សង្គ្រោះ បាន​ទាន់ពេលវេលា ខណៈ​គ្រោះធម្មជាតិ​កើតឡើង​ជាយថាហេតុ​។​
  ក្នុងនោះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព កងកម្លាំង កាកបាទក្រហមកម្ពុជា អង្គការ សប្បុរសជន​នានា ក្នុង​ខេត្ត និង​បាន​ជំនួយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ធនធានទឹក​...​បាននិងកំពុង​ជួយផ្តល់​ទឹក​ជូន​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក បរិភោគ និង​ទឹក​ប្រើប្រាស​ព្រមទាំង​នាំ​ទឹក ស្តារ​អូរ​ប្រឡាយ ស្រះ​អណ្តូង បឹងបួរ​ដើម្បី​ទុក​បម្រុង​ទឹក​នៅពេល​ក្រោយៗ​។​
    សូមបញ្ជាក់ថា ក្នុង​ពិធី​នោះ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ព្រះនេត្រព្រះ អង្គាស​ថវិកា​ពី​សមាជិក​និង​សប្បុរជន​បានជា​សម្ភារៈ ថវិកា​គិត​ជា​ប្រាក់​ស្មើ​ជាង ៨.៥០០ ដុល្លារ​៕