រដ្ឋបាល​រាជធានី ដាក់​យុទ្ធសាស្ត្រ​៤​ចំណុច ដើម្បី​អភិវឌ្ឍ​សហគមន៍​ក្រីក្រ​រាជធានី​ភ្នំពេញ

ភ្នំពេញ:
ផ្តើមចេញពី​គោលនយោបាយ​ភាពជា​ដៃគូ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អង្គការ People In Need ដែលមាន​គម្រោង​ចូលរួម​ពង្រឹង​ការយល់ដឹង​របស់​សហ​គម​ន៍​ក្រីក្រ​នៅតាម​ទីតាំង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះដែរ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ជាការ​ឆ្លើយតប យើង​បានផ្តល់​អនុសាសន៍​ទៅ​អង្គការ​ចំនួន ៤​ចំណុច​សំខាន់ៗ​ដល់​អង្គការ​រួមមាន​៖
១-​អំពី​ស្ថានភាព​សហគមន៍​ក្រីក្រ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ២៥២​សហគមន៍ មាន​ប្រជាពលរដ្ឋ ជាង ៣០​ម៉ឺន​នាក់​។​
២-​ហានិភ័យ​នៃ​សហគមន៍​ក្រីក្រ​មាន​ច្រើន​បញ្ហា ទាំង​លំនៅដ្ឋាន ទាំង​បរិស្ថាន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​គំនិត​ស្មារតី ទាំង​របៀប​រស់នៅក្នុង​សហគមន៍​ជាដើម ដែល​ត្រូវ​យកចិត្តទុកដាក់​។​
៣-​ត្រូវ​រួមសហការ​គ្នា​ដាក់​គោលដៅ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការជួយ​ដល់​សហគមន៍​ណាមួយ ដោយ​កំណត់​ពី​គោលដៅ គោលបំណង និង​ពេលវេលា​ឱ្យបាន​ច្បាស់លាស់​។​
៤-​អង្គការ​អាចធ្វើ​ការចុះ​កិច្ចព្រមព្រាង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ចសហការ​ជួយ​ដល់​សហគមន៍​ក្រីក្រ​របស់​យើង ឱ្យបាន​ល្អ​។​

​លោក​អភិបាល​រាជធានី បាន​លើកឡើងថា "​តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន​ទាំងអស់ សូម​ចូលរួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ឱ្យមាន​ប្រសិទ្ធភាព​យ៉ាងពិត​ប្រាកដ​"៕