ស្ពាន​ទិព្វ ជា​ស្ពាន​បុរាណ​វែង​ជាងគេ កំពុង​ទ្រុឌទ្រោម​ដោយសារ​ភាពចំណាស់ ត្រូវបាន​អភិរក្ស​

ភ្នំពេញ:
តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ស្ពាន​ទិព្វ​ដែលជា​ស្ពាន​បុរាណ​វែង​ជាងគេ (​ទទឹង​១៦​ម x បណ្តោយ​១៥១​ម៉ែត្រ ) កសាង​នា​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ ស្ថិតនៅ​ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ទ្រុឌទ្រោម​ដោយសារ​ភាពចំណាស់ គឺ​ត្រូវបាន​អភិរក្ស និង​ជួសជុល​ឡើងវិញ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នេះ​តទៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា បើ​គ្មាន​សន្តិភាព​ទេ គឺ​កម្ពុជា ពិតជា​គ្មាន​ការលូតលាស់​អ្វី​ឡើយ​។ សន្តិភាព​បាន​ផ្តល់ឱកាស​ដល់​ប្រទេស​យើង​ក្នុងការ​ថែរក្សា និង​អភិរក្ស​ប្រាសាទបុរាណ​ជាច្រើន រួមទាំង​ស្ពាន​បុរាណ ដូច​បានឃើញ​ស្រាប់​នៅពេលនេះ​។ សូម​បងប្អូន​ជនរួមជាតិ​រួមគ្នា​ការពារ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​អោយបាន​គង់វង្ស​ទាំងអស់គ្នា​៕