អត់​ទាន់​ដឹង​មានរឿង​អី ! យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ​បាញ់​ទាំង​ព្រឹក​នៅ​រ៉ក់

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ត្រូវ​ជនសង្ស័យ​ម្នាក់​ចូល​មក​បាញ់​ក្នុង​បន្ទប់ បណ្តាល​ឲ្យ​រង​របួស​ស្មា​ខាងស្តាំ​និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ហេតុការណ៍​បាញ់​មិន​ទាន់​ដឹង​មូលហេតុ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ មុត មក​រា អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នក​ចាក់​ឌី​ស​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​សាកសួរ​និង​ស្រាវជ្រាវ​រក​មូលហេតុ​និង​តាម​ប្រមាញ់​ជន​ដៃដល់ ៕