Klopp ថា ​​នឹង​នាំ​ Fans​ ១០ម៉ឺន​នាក់​ទៅ​​ UEL Final ទោះ​មាន​សំបុត្រ​តែ​១​ម៉ឺន

Jurgen Klopp ​​អ្នកចាត់ការ​ក្រុម​ Liverpool ​បាន​លើក​ឡើង​ថា លោក​នឹង​នាំ​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម ប្រហែល​​១០​ម៉ឺន​នាក់ ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ប៉ះ​ Sevilla នា​ទីក្រុង​ Basel ប្រទេស​ស្វីស ​នៅ​​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ខាង​មុខ​ ទោះ​ក្លឹប​ទទួល​បាន​សំបុត្រ​សម្រាប់​អ្នក​គាំទ្រ​ស្ដួចស្ដើង​ត្រឹម​តែ​ ១​ម៉ឺន​សន្លឹក​ក៏​ដោយ។

 

Klopp ថា ​​នឹង​នាំ​ Fans​ ១០ម៉ឺន​នាក់​ទៅ​​ UEL Final ទោះ​មាន​សំបុត្រ​តែ​១​ម៉ឺន

 លោក Jurgen Klopp 

 

Liverpool បាន​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ពាន​រង្វាន់​អឺរ៉ុប​លើក​ដំបូង​រយៈពេល​៩​ឆ្នាំ បន្ទាប់​ពី​បំបាក់​ក្រុម​មក​ពី​អេស្ប៉ាញ Villarreal ​៣-០ នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជើង​ទី​២ នា​កីឡដ្ឋាន​ Anfield កាល​ពី​​យប់​មិញ និង​សរុប​ទាំង​២​ជើង ឈ្នះ​ ៣-១។

 

Klopp ថា ​​នឹង​នាំ​ Fans​ ១០ម៉ឺន​នាក់​ទៅ​​ UEL Final ទោះ​មាន​សំបុត្រ​តែ​១​ម៉ឺន

 

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Europa League រដូវ​កាល​នេះ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ St. Jakob-Park ​របស់​ក្រុម​ FC Basel។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៣៨៥១២​​នាក់ ប៉ុន្តែ​ UEFA តម្រូវ​ឲ្យ​ដាក់​ត្រឹម​តែ ៣៦០០០​នាក់​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ខណៈ​ដែល​ Liverpool បាន​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​​ត្រឹម​តែ​​១០០០០​នាក់។

 

យ៉ាងណា ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ Klopp បាន​និយាយ​ថា៖ “យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​អ្វី​ដែល​ខ្ញុំ​គួរ​តែ​និយាយ​គឺ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ យើង​នឹង​ទៅ​ទីក្រុង​ Basel។ យើង​នឹង​​នាំ​អ្នកគាំទ្រ​ Liverpool​ ​៥ម៉ឺន​នាក់ ៦​ម៉ឺន​នាក់ ៧​ម៉ឺន​នាក់ ឬ​ប្រហែល​១០​ម៉ឺន​នាក់​​ទៅ​ជាមួយ​យើង ប៉ុន្តែ​មិន​មែន​ទៅ​ក្នុង​កីឡដ្ឋាន​​ទាំង​អស់​ទេ ​តែ​​​ទៅ​កាន់​​ទីក្រុង​នោះ។ វា​ជា​ទីក្រុង​ដ៏​ស្រស់​ស្អាត ​ដូច្នេះ​យើង​នឹង​ទៅ​ដោយ​​ក្ដី​រីករាយ និង​បង្កើត​បរិយាកាស​ដ៏​អស្ចារ្យ​នៅ​ទីនោះ”៕

 

Klopp ថា ​​នឹង​នាំ​ Fans​ ១០ម៉ឺន​នាក់​ទៅ​​ UEL Final ទោះ​មាន​សំបុត្រ​តែ​១​ម៉ឺន

 

Klopp ថា ​​នឹង​នាំ​ Fans​ ១០ម៉ឺន​នាក់​ទៅ​​ UEL Final ទោះ​មាន​សំបុត្រ​តែ​១​ម៉ឺន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror