បទសម្ភាសន៍​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន កូកា កូឡា កម្ពុជា ពី​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​សាកល​ថ្មី

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​ទីផ្សារ​សាកល​ថ្មី “​និមិត្ត​សញ្ញា​តែមួយ​ – One Brand” និង​យុទ្ធនាការ “​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​ – Taste the Feeling” របស់​ខ្លួន​នៅ​កម្ពុជា​យប់​មិញ​នេះ នៅ​ភោជនីយដ្ឋាន The Summer​។

 

យុទ្ធសាស្ត្រ “និមិត្តសញ្ញា​តែមួយ​ – One Brand” ពង្រីក​តម្លៃ និង​វិសាលភាព​នៃ​ពាណិជ្ជ​សញ្ញា​ភេសជ្ជៈ​លំដាប់​ថ្នាក់​លេខ​១​លើ​ពិភព​លោក​ សម្រាប់​គ្រប់​និមិត្ត​សញ្ញា​ក្រោម​ពាណិជ្ជ​សញ្ញា​តែ​មួយ និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្ដល់​ជម្រើស​ដល់​អតិថិជន​នូវ​ផលិតផល កូកា-កូឡា ណា​មួយ​សមស្រប​តាម​រសជាតិ ចំណង់​ចំណូល​ចិត្ត រចនាបថ​ជីវិត និង​របប​អាហារ​របស់​ពួកគេ ចំពោះ​ផលិតផល​មាន ឬ​គ្មាន​កា​ឡូរី និង​មាន ឬ​គ្មាន​ជាតិ​កាហ្វេ​អ៊ីន។

 

បទសម្ភាសន៍​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន កូកា កូឡា កម្ពុជា ពី​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​សាកល​ថ្មី

 

ឯ​យុទ្ធនាការ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​សន្លាង “​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​ – Taste the Feeling” ឆ្លុះ​បញ្ចាំង​សកម្មភាព​គ្រប់​វិនាទី​នៃ​ជីវិត​តាម​រយៈ​រូបភាព និង​វីដេអូ​រឿងរ៉ាវ​ជីវិត​លើ​ពិភព​លោក​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ក្នុង​នោះ កូកា-កូឡា ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​អបអរសាទរ​រៀងរាល់​ថ្ងៃ ដោយ​ប្រែ​ក្លាយ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​ពិសេស​ជាមួយ​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ កូកា-កូឡា ​ជាប់​ចិត្ត។

 

សូម​មើល​វីដេអូ​អំពី​បទ​សម្ភាសន៍​ខាង​ក្រោម៖

 

 

ដោយ៖ ​សុផាត