Bosba Media ​បើក​វគ្គ​តែង​និពន្ធ​​បទ​ចម្រៀង​ថ្មី​ឥត​គិត​ថ្លៃ

នៅ​ថ្ងៃ​អាទិត្យ ទី១៥​ខែ​ឧសភា ខាង​មុខ​នេះ Bosba Media នឹង​រៀប​ចំ​វគ្គ​សិក្ខា​សាលា​មួយ​​​ស្ដី​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ដែល​អ្នក​ចូល​រួម​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ​ រួម​ទាំង​ទទួល​បាន​អាហារ​ថ្ងៃ​ត្រង់​ផង​ដែរ។

 

លោក យ៉ង ពៅ ដែល​ជា​នាយក​គ្រប់គ្រង Bosba Media បាន​លើក​ឡើង​ថា “ដោយ​សារ​តែ​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​គាត់​បាន​យល់​អំពី​ការ​តែង​និពន្ធ​បទ​ថ្មី​ ក៏​ដូច​ជា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​​ឲ្យ​ចូល​រួម​លើក​តម្កើង​សិល្បៈ​តែង​និពន្ធ​ខ្មែរ​យើង​ទាំង​អស់​គ្នា​ ទើប​យើង​សម្រេច​ចិត្ត​បង្កើត​កម្មវិធី​នេះ​ឡើង”។​​​​

 

Bosba Media ​បើក​វគ្គ​តែង​និពន្ធ​​បទ​ចម្រៀង​ថ្មី​ឥត​គិត​ថ្លៃ

 

អ្នក​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នោះ​មាន​ដូច​ជា​៖

 

លោក​គ្រូ ទូច សៀង ស្នាដៃ​និពន្ធ​បទ “បង​ខឹង​រឿង​អ្វី” ដែល​បក​ស្រាយ​ដោយ​អ្នក​ស្រី ប៉ែន រ៉ន
លោក​គ្រូ អ៊ុក សំអាត ស្នាដៃ​និពន្ធ​បទ “ផ្កា​រីក​ក្នុង​ចិត្ត” ដែល​បក​ស្រាយ​ដោយ​លោក ស៊ីន ស៊ីសាមុត
លោក​គ្រូ វ៉ែន សុន ស្នាដៃ​និពន្ធ​បទ “លលក​វា​យំ” ដែល​បក​ស្រាយ​ដោយ​អ្នកនាង សូ សាវឿន
លោក​គ្រូ សោម ឬទ្ធី អ្នក​រៀប​រៀង​សៀវភៅ​តន្ត្រី និង​អ្នក​បច្ចេកទេស សំឡេង​ស្ទូឌីយោ

 

កម្មវិធី​នេះ​ផង​ដែរ​ធ្វើ​នៅ​ Bosba Media ដែល​មាន​ទីតាំង​នៅ #១៦E1, St. ២១៥, សង្កាត់ មិត្តភាព​, ខណ្ឌ ៧មករា ខាង​ជើង ស្តុប ដេអិន ចំងាយ ៥០ ម៉ែត្រ៕

 
អត្ថបទ៖ SAMEDY​