សៀវឡុងនី ប្រឡូក​ឈុត​ក្ដៅ​សាច់​ក្នុង​រឿង​ហូលីវូដ

តារា​សម្ដែង​ស្រី​តៃវ៉ាន់ Michelle Chen ​តួ​ឯក​ស្រី​ក្នុង​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ច្រើន​តាម​រយៈ​ការ​សម្ដែង​ក្នុង​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​និង​មនោសញ្ចេតនា “Pali Road” ដែល​ជា​ការ​សហការ​ផលិត​រួម​គ្នា​រវាង​ផលិតកម្ម​នៅ​អាមេរិក​និង​ផលិតកម្ម​នៅ​ចិន។

 

សៀវឡុងនី ប្រឡូក​ឈុត​ក្ដៅ​សាច់​ក្នុង​រឿង​ហូលីវូដ

 

ភាពយន្ត​ដែល​ដឹកនាំ​ដោយ​លោក Jonathan Lim សម្ដែង​ដោយ Michelle ជា​តួ​ពេទ្យ​ស្រី​វ័យ​ក្មេង​ឈ្មោះ Lily ដែល​បាត់បង់​ការ​ចងចាំ​ទាំង​អស់​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍។ ភាពយន្ត​នេះ​ក៏​ចូលរួម​សម្ដែង​ផង​ដែរ​ពី​តួ​រឿង “Twilight” Jackson Rathbone និង​តារា​សម្ដែង​កូរ៉េ-អាមេរិក Sung Kang។​

 

ថត​នៅ​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក ភាពយន្ត “Pali Road” បាន​បញ្ចាំង​ផ្លូវការ​លើក​ដំបូង​នៅ​មហោស្រព​ភាពយន្ត Hawaiian International និង​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ដណ្ដើម​ពាន Best Feature Film នៅ​មហោស្រព​ភាពយន្ត Los Angeles Asian Pacific។ Michelle ផ្ទាល់​ក៏​បាន​ឈ្នះ​ពាន “តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត” និង​ពាន​ “តារា​អន្តរជាតិ” រួម​គ្នា​ជាមួយ​តារា​សម្ដែង Sung Kang។

 

បច្ចុប្បន្ន “Pali Road” កំពុង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។

 

តារា​ស្រី​វ័យ​៣២ឆ្នាំ បាន​ឲ្យ​ដឹង​ថា​នាង​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ជា​ច្រើន​ពី​ការ​សម្ដែង​រឿង​នេះ ដោយ “Pali Road” គឺ​ជា​ភាពយន្ត​និយាយ​ភាសា​អង់គ្លេស​លើក​ដំបូង​សម្រាប់​នាង ជា​ភាពយន្ត​ដែល​នាង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​ហូលីវូដ​លើក​ដំបូង ហើយ​ក៏​ជា​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​លើក​ដំបូង​ដែរ​សម្រាប់​នាង​។ ក្នុង​ភាពយន្ត​នេះ​ដែរ Michelle មាន​ឈុត​ឆាក​ស្នេហា​ផ្អែមល្ហែម​ជា​ច្រើន​ជាមួយ​តួ​ឯក​ប្រុស​សម្ដែង​ដោយ Jackson Rathbone ដែល​កន្លង​មក​នាង​ពុំ​ដែល​សម្ដែង​ស្និទ្ធស្នាល​បែប​នេះ​ឡើយ ៕

 

សៀវឡុងនី ប្រឡូក​ឈុត​ក្ដៅ​សាច់​ក្នុង​រឿង​ហូលីវូដ

 

សៀវឡុងនី ប្រឡូក​ឈុត​ក្ដៅ​សាច់​ក្នុង​រឿង​ហូលីវូដ

 

សៀវឡុងនី ប្រឡូក​ឈុត​ក្ដៅ​សាច់​ក្នុង​រឿង​ហូលីវូដ

 

ទស្សនា​វីដេអូ Trailer៖

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖http://www.jaynestars.com/news/michelle-chen-breaks-into-hollywood-with-pali-road/