លោក សុខ ឥ​សាន្ត ៖ ការ​លើកឡើង​របស់​លោក អ៊ូ វិ​រៈ មិនមែន​ជា​ការ​បញ្ចេញ​មតិ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព CPP

ភ្នំពេញ ៖ សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត លើកឡើង​បែបនេះ បន្ទាប់ពី​លោក​ចូល​បំភ្លឺ​ពាក្យ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ដោយ​បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក អ៊ូ វិ​រៈ តាម​វិទ្យុ​អាស៊ីសេរី មិនមែន​ជា​ការ​បញ្ចេញ​មតិ​ទេ ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង។

លោក សុខ ឥ​សាន្ត បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅរបង​តុលាការ​ក្រោយពីចេញពីតុលាការនៅម៉ោង ១០ និង៤៥នាទីថា នៅ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​នេះ លោក​បាន​រក្សា​ខ្លឹមសារ​ពាក្យ​បណ្តឹង​ដែល​បាន​ប្ដឹង​លោក អ៊ូ វិ​រៈ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ហើយ​ការដែល​លោក អ៊ូ វិ​រៈ បាន​និយាយ​តាម​វិទ្យុ​អាស៊ីសេរី គឺ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ វា​ហួស​ព្រំដែន​នៃ​សិទ្ធិ​បញ្ចេញមតិ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៤១ ជំពូក​ទី​៣ ហើយ​លោក​យល់ថា នេះ​គឺជា​ចេតនា ពីព្រោះ​គាត់​ជា​បញ្ញវន្ត ហើយ​គាត់​មិន​យល់ដឹង​អ្វី​ទៅជា​សិទ្ធិ​បញ្ចេញមតិ អ្វី​ទៅជា​ការ​បរិហារកេរ្តិ៍។

តាម​លោក សុខ ឥ​សាន្ត អះអាង​ថា “​ការដែល​លោក អ៊ូ វិ​រៈ និយាយ​នេះ គឺ​វា​ពាក់ព័ន្ធ និង​ការ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ផែនការ ឬមួយ​ឈរ​ពីក្រោយ​បញ្ហា​អ្វី​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ដល់​រឿង​ឯកជន​គេ​នោះ​ទេ ហើយ​ខ្ញុំ​រក្សា​នូវ​ជំហរ​ខ្លឹមសារ​ពាក្យ​បណ្ដឹង​ដដែល និង​សំណូមពរ​ដល់​តុលាការ​ឲ្យ​រក​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ការ​និយាយ​ស្តី​របស់​លោក អ៊ូ វិ​រៈ ពាក់ព័ន្ធ​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​”​។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យ​បណ្ដឹង​យើង​ទាម​ទារ​ជា​សំណង​ជំងឺ​ចិត្ត​៤០០ លាន​រៀល ហើយ​ការសម្រេច​ចាត់វិធានការ​យ៉ាងណា វា​អាស្រ័យ​លើ​តុលាការ​៕