ស្ងាត់ៗ សុខ ពិសី មាន​អ្នក​ហៅថា ម៉ាក់ៗ ហើយ !

6 Videos

តារាចម្រៀងរូបសម្រស់ស្រស់សោភាល្បីលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ពេលនេះមាន មនុស្សហៅថា ម៉ាក់ៗ ហើយ ហើយក៏មិនមែនតែម្នាក់ដែរ គឺច្រើនតែម្ដងដែលអ្នកទាំងនោះគឺសុទ្ធស៊ឹងតែជាអ្នក ស្រឡាញ់ចូលចិត្ត និង គាំទ្រកញ្ញាខ្លាំងក្លានាពេលកន្លងមក ។

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ សុខ ពិសី បានឱ្យដឹងថា អ្នកគាំទ្រកញ្ញាមួយចំនួន ពិតជាបានហៅ កញ្ញា ថា ម៉ាក់ៗ ពិតមែន គឺជាការហៅដោយការគោរពស្រឡាញ់ស្និទ្ធស្នាលរវាងរូបនាង និង អ្នកគាំទ្រ ។

ងាកមកសន្ទុះនៃការគាំទ្រដើមឆ្នាំ ២០១៦ នេះវិញយើងមើលឃើញថា ក្រោយពីចេញបទនិពន្ធថ្មីផ្ទាល់ខ្លួនមិនចម្លងពីបរទេសកាលពីពេលថ្មីៗនេះ សុខ ពិសី មានការគាំទ្រខ្លាំងពីមហាជនដោយពោលសរសើរមិនដាច់ពី មាត់ថាបទថ្មីរបស់នាង មានភាពពីរោះប្លែកចាក់ដោតបេះដូងអ្នកគាំទ្រតែម្ដង ដែលនេះជាហេតុធ្វើឱ្យ សុខ ពិសី កាន់តែរីកមុខរីកមាត់ខ្លាំងតែម្ដងក្នុងអាជីពសិល្បៈរបស់នាង ៕ ភូមិន្ទ