គូ​ដណ្តឹង​ស្រី​ស្លាប់ ខាង​ប្រុស​របួសធ្ងន់ ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​

ពោធិ៍សាត់:

​ពោធិ៍សាត់​៖ គួរ​ឲ្យ​អាណិត​ណាស់ គូ​ដណ្តឹង​ស្រី​ស្លាប់ ខាង​ប្រុស​របួសធ្ងន់  ក្នុងហេតុការណ៍​គ្រោះធម្មជាតិ (​ខ្យល់​កន្ត្រាក់​) ធ្វើ​ឲ្យ​រលំ​ផ្ទះ​បាក់​សង្កត់​លើ ។

​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​លើ​ទាំង​២​នាក់​នេះ​បានកើតឡើង កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​នា​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦នៅ​ចំណុច​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ឋេ​ត្ត​ពោធិ៍សាត់  ។​

 ជនរងគ្រោះ​ឈ្មោះ ក្រិច ចាន់​ដែ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ភេទ​ស្រី (​ស្លាប់​) និង​ឈ្មោះសែន អៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ( របួសធ្ងន់​) ទាំង​២​នាក់​ជា​គូ​ដណ្តឹង​នឹង​គ្នា មានលំនៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ​។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និងស្រុក បាន​ចុះមក​អន្តរាគមន៍ ៕