ក្រុមហ៊ុន Microsoft ជំរុញ​ការអភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ទិន្នន័យ​ជាមួយនឹង​ប្រព័ន្ធ SQL Server ឆ្នាំ​២០១៦

ភ្នំពេញ:
 ក្រុមហ៊ុន Microsoft កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ បាន​សម្ពោធ​ប្រព័ន្ធ SQLServer ឆ្នាំ 2016​ជា​ផ្លូវការ​នៅ​ប្រទេស​​កម្ពុជា ដែល​នេះ​ជា​ជំហាន​ដំបូង​មួយ​ក្នុងការចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ទិន្នន័យ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាននឹង​កំពុង​រីក​ដុះ​ដាល​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួចមកហើយ​។​​ប្រព័ន្ធ SQL Serverឆ្នាំ 2016 គឺជា​ការបោះ​ជំហាន​ឡើង​មួយកម្រិត​ទៀត ក្នុងការ​គ្រប់គ្រង និង​វិភាគទិន្នន័យ ដោយមាន​ប្រតិបត្តិការ​កាន់តែ​លឿន​និង​អាចធ្វើ​ការវិភាគ​កម្រិត​ខ្ពស់ក៏ដូចជា​មានមុខ​ងារ​ពាក់ព័ន្ធ​នឹង cloud ផងដែរ ។​ពិធី​សម្ពោធ​នេះ គឺជា​ការអបអរសារ​ទរ​នូវ​សមត្ថភាព​ថ្មី​ក្នុង​ការវិភាគ​ទិន្នន័យ និង​វាយតម្លៃ​ទិន្នន័យ​ដើម្បីទទួលបាន​ការយល់ដឹង​ថ្មីៗ​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នោះ លោកស្រី​Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ​ប្រចាំអាស៊ីអាគ្នេយ៍​សម្រាប់​ទីផ្សារ​ថ្មី​បាន​និយាយថា​“​យើង​បាន​​ចូលមក​ដល់យុគសម័យ​មួយ​ដែល​ទិន្នន័យ​បានក្លាយ​ទៅជា​កត្តា​ជំរុញ​សំខាន់​នៅក្នុង​អាជីវកម្ម។​

​សមត្ថភាព​ក្នុង​ការវិភាគ​ទិន្នន័យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ការព្យាករណ៍​លទ្ធផលនាពេល​អនាគត អាច​ស្វែង​រកបាន​នៅទីនេះ​។​ក្រុមហ៊ុន​Microsoft​មានគោលដៅ​ជួយ​លើកកម្ពស់​ស្ថាប័ន​របស់លោក​អ្នក​ឲ្យ​ជំនះបាន​នូវ​បញ្ហា​នេះ​និងបញ្ហា​ផ្សេងទៀត​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​​ឌីជីថល​។​ប្រព័ន្ធ SQL Server ឆ្នាំ 2016​គឺជាប្រព័ន្ធ​ឈានមុខ​គេ និង​មាន​សុវត្ថិភាព​ដែល​អាចជួយ​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​នៅកម្ពុជា​វិភាគ និង​ប្រើប្រាស់​ទិន្នន័យ​របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ​បំផុត​”។​

​ប្រព័ន្ធ SQL Server ឆ្នាំ 2016 គឺជា​មូលដ្ឋាន​ទិន្នន័យ​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យាcloud ។​វា​មាន​សមត្ថភាព​ខ្ពស់​មាន​ភាពបត់បែន​ខ្ពស់​និង​អាច​វិភាគប្រតិបត្តិការ​អន​ឡាញ​សំខាន់ៗ (OLTP) និង​សមត្ថភាព​រក្សាទុក​ទិន្នន័យ​។សមត្ថភាព​អស្ចារ្យ​ជាច្រើន​ដូចជា​មុខងារ​តែង​​តែ​ការពារ (Always Encrypted)​និងសុវត្ថិភាព​គ្រប់​កម្រិត (Role Level Security)​ត្រូវបាន​គេ​ធ្វើតេស្ត​នៅលើ​ប្រព័ន្ធ​Azureដោយ​អតិថិជន​​រាប់រយ​ពាន់​នាក់ ដែល​បានធ្វើការ​គណនា (queries) រាប់ពាន់​លានដង ។​ប្រព័ន្ធ​ថ្មី​បំផុត​នេះ ពី​ក្រុមហ៊ុន​Microsoft​ក៏មាន​ផងដែរ​នូវ​មុខងារ​​ទូលំទូលាយក្នុង​ការជួយ​ឲ្យ​ស្ថាប័ន​វិភាគ​និង​ប្រើប្រាស់​ទិន្នន័យ​ស្មុគស្មាញ​ដើម្បី​បំ​លែងទៅជា​សកម្មភាព​ដែល​អាច​ចាត់វិធានការ​បាន​។​

​លោកស្រី Rena Chai បាន​បន្ថែមទៀតថា “​វា​ជាការ​រីករាយ​ណាស់​សម្រាប់​ខ្ញុំ​ដែល​បានឃើញថា​ស្ថាប័ន​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ឈាន​ឆ្ពោះទៅរកបច្ចេកវិទ្យា​ថ្មីៗ ដូចជា​ទិន្នន័យ​ធំ (big data) និង​អ៊ីនធឺណិត​វត្ថុ (Internet ofThings) ។​ការអភិវឌ្ឍ​ទាំងនេះ​បង្ហាញ​​ពី​ការផ្លាស់ប្តូរ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​ហើយមិនយូរ​មិនឆាប់​សហគ្រាស​នឹងត្រូវ​ការដោះស្រាយ​បញ្ហា​ទិន្នន័យ​ដ៏​ច្រើនរបស់ខ្លួន​។ ប្រព័ន្ធ​SQL Server​នៅ​ឆ្នាំ 2016​គឺជា​ប្រព័ន្ធ​ដ៏​ពិសេស ដែល​សហគ្រាសអាច​ប្រើប្រាស់​ដើម្បី​វិភាគ និង​ស្វែងយល់​ព័ត៌មាន​ភ្លាមៗ​ដែល​អាចជួយ​ឲ្យ​
ស្ថាប័ន​របស់​ពួកគេ​អភិវឌ្ឍ និង​រីកចម្រើន​ទៅមុខ​ជាមួយនឹង​វប្បធម៌​ប្រើប្រាស់​ទិន្នន័យប្រកបដោយ​និរន្តរភាព​”​។​ស្ថាប័ន​និង​វិស័យ​ឧស្សាហកម្ម​ជាច្រើន​នៅ​ទូទាំងពិភពលោក​ចង់បាន​ការ​ស្វែងយល់​ស៊ីជម្រៅ​ដើម្បី​អាច​អភិវឌ្ឍ​អាជីវកម្ម​និងសេវាកម្ម​របស់​ពួកគេ​។​

​ក្រុមហ៊ុន​Microsoft យល់ដឹង​អំពី​និន្នាការ​ផ្លាស់ប្តូរ​នេះ​និង​បាន​អភិវឌ្ឍ​ប្រព័ន្ធ SQL Serverឆ្នាំ 2016​ជាមួយនឹង​មុខងារ​និង​ធនធាន​ដែល​ចាំ​បាច់​ដើម្បី​បោះជំហាន​មុនគេនៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​នៅក្នុង​បទ​បង្ហាញ​ប​ចេ្ច​ក​ទេស លោកVivekRavindran​នាយក​ផ្នែក​វិភាគ​ទិន្ន​​ន័យ​របស់​ក្រុមហ៊ុន​Microsoft ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយថា​“​អតិថិជន​ទទួលបាន​ការលើកកម្ពស់​ផ្នែកប្រតិបត្តិការ សន្ដិសុខ ដំណើរការ​សមត្ថភាព​វិភាគ​កម្រិត​ខ្ពស់​និង​ចល័តភាព ដូច្នេះគឺមាន​ហេតុផល​ច្រើនណាស់ ដែល​គួរ​លើកសរសើរ​អំពី​ប្រព័ន្ធ​SQL Server ឆ្នាំ2016 ។ ប្រព័ន្ធ​នេះ មិនមែន​គ្រាន់តែ​ជា​មូលដ្ឋាន​ទិន្នន័យ​ប៉ុណ្ណោះ​ទៀត​ទេ ប៉ុន្តែ​វាបាន​ក្លាយជា​ប្រ័ព​ន្ធ​ទិន្នន័យ​ទូលំទូលាយ​ដែល​អាច​​លើកកម្ពស់​កម្មវិធី​នា​ថ្ងៃ​អ​នាគរដែលមាន​សារសំខាន់​មិនអាច​ខាន​បាន​និង​មាន​ភាព​ឆ្លាត​វៃ​។​វា​ផ្តល់​អំណាច​ដល់អ្នកប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​ឈានឡើង​នៅក្នុង​ឧស្សាហកម្ម​របស់​ពួកគេដោយសារ​អំណាច​នៃ​ទិន្នន័យ​នាពេល​បច្ចុប្បន្ននេះ​។​ជាមួយនឹង​ការគាំទ្រត្រឹមត្រូវ​និង​សមត្ថភាព​របស់​ប្រព័ន្ធ SQL Server ឆ្នាំ 2016​សហគ្រាស​កម្ពុជាអាច​ប្រើប្រាស់​អំណាច​នៃ​ទិន្នន័យ​ដើម្បី​អភិវឌ្ឍ​ខ្លួន​និង​អាជីវកម្ម​របស់​ពួក​
គេ​”៕R​

ក្រុមហ៊ុន Microsoft ជំរុញ​ការអភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ទិន្នន័យ​ជាមួយនឹង​ប្រព័ន្ធ SQL Server ឆ្នាំ​២០១៦

ក្រុមហ៊ុន Microsoft ជំរុញ​ការអភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ទិន្នន័យ​ជាមួយនឹង​ប្រព័ន្ធ SQL Server ឆ្នាំ​២០១៦