អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

បន្ទាប់​ពី​ការ​ជួស​ជុល​និង​រចនា​យ៉ាង​ផ្ចិតផ្ចង់ អាគារ​​​ Smart Shop ថ្មី​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​​របស់​ក្រុមហ៊ុន​ទូរសព្ទ Smart បាន​​បើក​ដំណើរការ​​​​ឡើង​វិញ​ ដើម្បី​​​នាំ​​បទពិសោធន៍​បច្ចេកវិទ្យា 4G LTE តន្ត្រី​និង​​សេវាកម្ម​​គ្រប់​បែប​យ៉ាង​​​ដល់​អតិថិជន​។

 

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

 

អតិថិជន​របស់ Smart ទាំង​អស់​ត្រូវ​បាន​ទទួល​ស្វាគមន៍​ឲ្យ​​ចូល​មក​ទស្សនា​​អាគារ​ថ្មី​ និង​ទទួល​យក​នូវ​បទពិសោធន៍​កាន់​តែ​ច្រើន​និង​ស្រស់ស្រាយ​ជាង​ពេល​មុន។ បុគ្គលិក​ប្រកប​ដោយ​ភាព​រួសរាយ​ និង​វិជ្ជាជីវៈ​ ត្រៀម​ខ្លួន​ក្នុង​ការ​ផ្ដល់​​បទពិសោធន៍​​ថ្មី​ ជាមួយ​ឧបករណ៍ 4G ទំនើប​ចុង​ក្រោយ​រួម​បញ្ចូល​ទាំង Virtual Reality Headset ឧបករណ៍​បច្ចេកវិទ្យា​និង Lifestyle រួម​ទាំង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​​សម្រាប់​អតិថិជន​ Smart ទាំង​អស់។

 

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

 

Smart Shop ថ្មី​នេះ​ត្រូវ​បាន​បែង​ចេក​ជា​តំបន់​ផ្សេងៗ​គ្នា​ដូច​ជា ​នៅ​ជាន់​ផ្ទាល់​ដី​អតិថិជន​ទាំង​អស់​អាច​ដើរ​នៅ​តំបន់​បច្ចេកវិទ្យា ដែល​ជា​កន្លែង​ដែល​ពួក​គេ​អាច​សាកល្បង​នូវ​ឧបករណ៍​ទំនើប​ចុង​ក្រោយ​គេ​ បង្អស់​និង​គ្រឿង​តុប​តែង​ទូរសព្ទ​ស្អាតៗ​ជា​ច្រើន។ នៅ​ជាន់​ទី​មួយ ​អតិថិជន​​អាច​​ទៅ​កាន់​ពិភព​តន្ត្រី ដែល​ជា​កន្លែង​ពួក​គេ​អាច​រីករាយ​ជាមួយ​តន្ត្រី​​ក្នុង​បរិយាកាស​ប្រកបដោយ​ផាសុកភាព​ ខណៈ​អតិថិជន​ក៏​អាច​រីករាយ​ក្នុង​​ការ​លេង​អ៊ីនធឺណិត​ជាមួយ Wi-Fi ​ល្បឿនលឿន​ដោយ​ឥត​គិត​ថ្លៃ​។ មិន​តែ​ប៉ុណ្ណោះ​អតិថិជន​ក៏​អាច​ញ៉ាំកាហ្វេ​យ៉ាង​ឆ្ងាញ់​នៅ Gloria Jean’s និង​ជជែក​លេង​ជាមួយ​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​បាន​ផង​ដែរ​។

 

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

 

លោក Thomas Hundt ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart ​បាន​ថ្លែង​ថា ការ​កែ​លម្អ​ហាង Smart Shop ព្រះ​មុនីវង្ស​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​ក្នុង​របៀប​សម័យ​ទំនើប​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ ឆ្លុះ​បញ្ចាំង​ពី​រូបរាង​​ម៉ាក​និង​ភាព​ស៊ី​វិល័យ ​បច្ចេកវិទ្យា ការ​បង្កើត​ថ្មី Lifestyle ដែល​មាន​នៅ​ក្នុង​ហាង Smart Shop។

 

លោក​ថា អតិថិជន​ទាំង​អស់​ប្រាកដ​ជា​មាន​អារម្មណ៍​ស្រស់​ស្រាយ​នៃ​ពិភព​អ៊ីនធឺណិត​ដោយ​បាន​ប៉ះ​ផ្ទាល់ និង​ទទួល​យក​បទពិសោធន៍​ជាមួយ​ស្មាត​ហ្វូន ​និង​ឧបករណ៍​ទំនើប​ចល័ត​នៅ​លើ​តុ។ លោក​​ជឿជាក់​ថា​ ហាង​ថ្មី​​ដែល​រួម​បញ្ចូល​គ្នា​ទាំង​សេវាកម្ម​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី និង Lifestyle ផង​នោះ ប្រាកដ​ជា​មិន​មាន​នៅ​កន្លែង​ដទៃ​ទេ​ក្នុង​ប្រទេស​កម្ពុជា។

 

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

 

ក្នុង​អំឡុង​ពេល​ពិធី​សម្ពោធ​ហាង​ជា​ផ្លូវការ ​Smart Shop ​ព្រះ​មុនីវង្ស​ថ្មី​​ ចាប់​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី 5 ដល់​ថ្ងៃ​ទី 8 ខែ​ឧសភា ឆ្នាំ 2016 អតិថិជន​ Smart នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ពិសេស រួម​មាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិតផល Apple ​រហូត​ដល់ ៣០ ភាគរយ។

 

សូម​មក​ចូល​រួម​ការ​សម្ពោធ​ហាង កុំ​ឱ្យ​ឱកាស​​​នេះ​កន្លង​ផុត​ទៅ។

 

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

(កញ្ញា ឡូរ៉ាម៉ម និង​ក្មេង​ខ្មែរ)

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ(Bros La និង Seav JKS)

អាគារ Smart Shop ថ្មី​​ព្រះ​មុនីវង្ស​ នាំបទពិសោធ៍​​ថ្មីដែល​​អ្នក​គាំទ្រ​ត្រូវការ

(ក្រុម​រាំ OMG)

 

ដោយ៖ រក្សា