ហួសចិត្ត! ក្រុមចោរប្លន់យកកាបូប ពីម្សិលមិញនៅ ក្រុងដូនកែវ ស្រាប់តែមក ទម្លាក់ចោលនៅ កន្លែងដែលប្លន់វិញ

(តាកែវ)៖ វាជារឿងនឹកស្មានមិនដល់ដែលលោកចោរចិត្ត ល្អបានយកកាបូបលុយ ដែលបានប្លន់ពីស្រ្តីម្នាក់កាលពីម្សិលមិញ នៅមុខក្រុមហ៊ុន ខេ លីង ស្ថិតនៅភូមិប្រហ៊ួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ យកមកបោះចោលជិតកន្លែងប្លន់វិញ។

លោកវរសេនីយ៍ទោ ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កាបូបត្រូវក្រុមចោរយកមកផ្លុងចោល នៅខាងលិចក្រុមហ៊ុនខេ លីងប្រមាណពីរម៉ែត្រ ហើយនៅក្នុងកាបូបនោះគេឃើញមានលុយខ្មែរចំនួន៣៣៧០០រៀល លុយដុល្លារ ១ដុល្លា និងទូស័ព្វអិនចុចពិល១គ្រឿង។

ដោយឡែកលុយចំនួនជាង១ម៉ឺនដុល្លារ ដែលស្រ្តីរងគ្រោះថានៅក្នុងកាបូបនោះមិនឃើញមាន នៅក្នុងការបូបវិញនោះទេ។

ឥឡូវនេះសមត្ថកិច្ចជំនាញកំពុងតែយកឧបករណ៍មកពិនិត្យ និងកំពុងតែសើុបអង្កេតស្រាវជ្រាវ បន្ថែមទៀតពីបញ្ហានេះ។

បើតាមសមត្ថកិច្ចខ្លះ និងមហាជនមួយចំនួនបាននាំគ្នាសំដែងការសង្ស័យថា ករណីនេះអាចជារៀបចំឆាកល្ខោន ក្នុងគោលបំណងអ្វីមួយ ជាក់ជាពុំខានឡើយ ព្រោះវាមិនដែលក្រុមចោរឯណាប្លន់ហើយ ចិត្តល្អយកកាបូបមកបោះចោលឲ្យម្ចាស់វិញនោះទេ។ នេះជាលើកដំបូងហើយ ដែលមានលោកចោរចិត្តល្អបែបនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

មួយរៈចុងក្រោយនេះ គេសង្កេតឃើញថា មានករណីប្លន់ជាច្រើនលើក មិនថាក្នុងរាជធានីភ្នំពេញ ឬក៏តាមបណ្តាខេត្តឡើយ តួយ៉ាងដូចជា កាលពីពេលថ្មីៗនេះ ករណីទី១៖ នៅផ្ទះមីង ដើម្បីត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ត្រូវជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាក Scoopy និង Honda Dream ប្រដាប់ដោយបំពង់ទីបដែក ធ្វើសកម្មភាពវាយប្លន់យកទៅបាត់ម៉ាក Honda Dream 2016 ពាក់ស្លាកលេខភ្នំពេញ 1FU-3238 ដោយសុវត្ថិភាព។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចក្បែរទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អូម សោម ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ករណីទី២៖ នារី២នាក់ជិះម៉ូតូមកពីដើរលេង នៅកោះពេជ្រ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ Zoomer-X មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាកធ្វើសកម្មភាពភ្ជង់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ត្រង់ចំនុចផ្លូវ១២៥ កែង១៨២ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង១១៖០០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។

បើតាមសំដីនារីរងគ្រោះទាំង២នាក់ បានប្រាប់ថា មុនកើតហេតុគឺ នារីរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក Zoomer-X ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេញ៖ 1FT-9671 លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ចង់ប្លន់យកតែម្តង ក្រោយពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ នារីរងគ្រោះទាំង២បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិបឹងព្រលឹតទាំងសោកស្តាយតែប៉ុណ្ណោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត