បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ

​ខេត្តសៀមរាប ៖ ​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់ ដែល​ក្រុម​គ្រួ​សារបាន​ដឹក​ចូល​មក​ ព្យាបាល​នៅ​គ្លីនិក​ឯកជនយីហោ (​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​នាគ​ទេព​)​ខេត្តសៀមរាប ខណៈ​ក្មេង​ស្រី​នោះ​មានជំងឺក្អួត ចង្អោរ ពេល​ដឹក​ទៅ​ដល់​គ្លីនិកនាគ​ទេព ​រួច​បុគ្គលិក​នោះ​បាន​ដាក់​សេរ៉ូម​ឱ្យ មួយសន្ទុះ​ក្រោយមក ​នាង​មាន​សភាព​មិន​ស្រួល​ខ្លាំង ក៏​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ បន្ទាប់​ពី​បាន​ដាក់​ស៊ី​រ៉ូ​ម​មួយសន្ទុះ​ ។

ហេតុ​ការ​ណ៍​គួរ​ឱ្យ​រន្ធត់​នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៤​​ ឧសភា ២០១៦ នៅ​គ្លីនិក​នាគ​ទេព​សៀមរាប ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

តាម​ប្រភព​ពីឪពុក-ម្តាយ និង​ប្អូនប្រុស​កុមារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ឧសភា​ ​២០១៦​​នេះ​ថា កូនស្រី​របស់ខ្ញុំឈ្មោះ​ទីវ ស៊ីវ​ហ្គិ​ច អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។​ មុន​នឹង​ដឹក​យក​មក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​នាគ​ទេព កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​៣​ ឧសភា ​ឆ្នាំ​២០១៦ មិន​មានជំងឺ​​ធំដុំ​អ្វី​នោះ​ទេ គ្រាន់តែ មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ​ប​ន្តិ​បន្តួចប៉ុណ្ណោះ​ ។

​ប្រភព​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​ឃើញ​កូនស្រី​​​មិន​ស្រួល ក៏​ដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​យីហោ​មន្ទីរពេទ្យ​ សម្រាក​ព្យា​បាល​នាគ​ទេព​ នៅ​ផ្លូវ​លោកតា​ណឺ​យ ពេល​នោះ​ក៏​បាន​បី​ចូល​ទៅ​ក្នុង​ពេទ្យ ដើម្បី​ឱ្យ​ពួក​គាត់​ជួយ​ព្យាបាល​ឱ្យ ​។ មិន​ទាន់​បាន​ពិនិត្យ​ត្រឹមត្រូវ​ផង ស្រាប់តែ​លោកគ្រូ អ្នកគ្រូពេទ្យ​ ក៏​បាន​យក​ស៊ី​រ៉ូ​ម​មក​ដាក់​ប​ញ្ជូ​ល​ឱ្យ​កូនស្រី​របស់ខ្ញុំ ​។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​ដាក់​ស៊ី​រ៉ូ​ម​បាន​ប្រហែលជា​៥ ទៅ​១០​នាទី កូនស្រី​របស់​ខ្ញុំបាទ​ទន់​ដៃ ទន់​ជើង ត្រដរខ្យល់ ហើយ​បែកពពុះមាត់ ខណៈ​ពេល​នោះ ក្រុម​គ្រូពេទ្យ​ឃើញ ក៏​បា​នប​ញ្ចូល​អ៊ុ​ក​ស៊ី​ហ្សែន​​បន្ថែម ។ ប៉ុន្តែប្អូនប្រុស​របស់ខ្ញុំ​បាទ និង​ពួក​ខ្ញុំ​ជា​ឪពុក​ម្តាយ​ឃើញ​ដូច្នោះ ក៏​សុំ​យក​កូន​ចេញ ដើម្បី​សុំ​ឱ្យ​លោកគ្រូ ពេទ្យ​គ្លីនិក​នាគ​ទេព​យក​ឡាន​សង្គ្រោះ​ដឹក​ក្មួយ ​(​កូន​) ​ខ្ញុំ ​ទៅ​ពេទ្យ​កុមារ​អង្គរ​ផង ដើម្បី​ជួយ​សង្គ្រោះ តែ​បុគ្គលិក​គ្លីនិក​នោះ​ បាន​និយាយ​តប​វិញ​ថា មាន​តែ​ឡាន អត់​មាន​សោរ ហើយ​តៃកុង​ក៏​អត់​នៅ​ទៀត ប្អូន​ខ្ញុំ​ក៏​ហៅ​ឡាន​គ្លីនិកសិរី​រ័​ត្ន មក​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ប៉ុន្តែ​ក្មួយ​ស្រី​របស់ខ្ញុំ នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ តាំងពី​នៅ​ក្នុង​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​នាគ​ទេពនោះ​ម្ល៉េះ​ ។

ប្រភព​ពី​ក្រុម​គ្រួសារ​សព​កុមារី​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ទៀតថា អ្វី​ដែល​សោកស្ដាយ​នោះ គឺ​គ្រាន់តែ​ក្អួត​បន្តិចបន្តួច អី​ក៏​ឆាប់​ម្ល៉េះ ដោយ​ពួក​ខ្ញុំ ពុំ​បាន​ព្យាបាល​កូនស្រី​សំ​ណប់​ចិត្ត​មួយ​នេះអស់ចិត្ត​សោះ បើ​គ្រូពេទ្យ​គ្មាន​សមត្ថភាព​ទេ កុំ​ទទួល​កូនស្រី​របស់ខ្ញុំ​​អី ហើយ​បញ្ជូន​គេ​ឱ្យទៅ​គ​ន្ធា​បុប្ផា ឬ​ពេទ្យ​កុមារ​អង្គរទៅ កុំឱ្យ​មាន​បញ្ហា​បែប​ហ្នឹង?

ជុំវិញ​ករណី​ខាងលើ​នេះ បុគ្គលិក​ខាង​ផ្នែក​គណនេយ្យ មន្ទីរពេទ្យ​សម្រាក​ព្យាបាល​នាគ​ទេព បាន​ប្រាប់​កោះសន្តិភាព​ តាម​ទូរស័ព្ទ​កាលពី​​វេលា​ ម៉ោង​១​​រសៀល​ថ្ងៃ​ទី​០៥​ ឧសភា​ ​២០១៦​នេះ​ថា ពួក​ខ្ញុំ​ជា​បុគ្គលិក​គិតលុយ​ទេ ប៉ុន្តែ​រឿង​អី​គេ​នោះ ពួក​ខ្ញុំ​មិន​បានដឹង​ទេ បើ​ចង់​ដឹង​ចាំ​សួរ​មេ​ខ្ញុំ​ទៅ ព្រោះ​គាត់​មិន​នៅទេ ។ ចំណែក​ទូរស័ព្ទ​វិញ​ខ្ញុំ​ក៏​មិនដឹង​ដែរ បើ​ចុះ​អី​ក៏​ចុះ​តាម​ចិត្ត​ចុះ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនិងករណីយ ស្រដៀងគ្នានេះដែរ នារីម្នាក់បានកើតខ្សល់.គ ពេលក្រុមគ្រួសារ ដឹកបញ្ជូន ។ ហេតុកការណ៍នេះ បានកើតឡើង នៅម៉ោង៧យប់ ថ្ងៃទី០១ សីហា ២០១៤ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ មិន គឹមសាន អាយុ២៣ឆ្នាំ នៅភូមិកើតហេតុ ខាងលើ ។ បើតាមសម្តី ពីម្តាយរបស់នាង បាននិយាយថា កូនស្រីរបស់គាត់ ពេលវិលត្រឡប់ មកពីស៊ីឈ្នួល ជំរះស្មៅដំឡូង ឱ្យគេវិញ នាងបានទិញ ទឹកដោះគោ (ឡឹកតាសយ) ផឹកអស់១ដប រួចបានទៅ រែកទឹកអណ្តូង នៅក្បែរផ្ទះ មកចាក់ពាង ទើបតែបាន ១អំរែក នាងបានស្រែកថា ដូចជាមាន អាការវិលមុខ និងតឹងដើមទ្រូង ក្រោយមកក៏សន្លប់ លែងដឹងខ្លួន គាត់ និងបងប្អូន បានដឹកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ថ្មពួកភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ តែគួរឲ្យអនិច្ចា ដឹកមិនទាន់ ដល់ពេទ្យផង នាងបានដាច់ខ្យល់ ស្លាប់តាមផ្លូវ។

សមត្ថកិច្ចបាន បញ្ជាក់ដែរថា នារីរងគ្រោះ មិនមែនប៉ះពាល់ ការផឹកទឹកដោះគោ នោះទេ តែវាអាចបណ្តាល មកពីនាង មានការ ហត់នឿយខ្លាំង ពេលផឹក ទឹកដោះគោនោះ វាកើតជាខ្យល់.គ បណ្តាលឲ្យវិលមុខ ឬស្ទះផ្លូវដង្ហើម ចុកណែន ដើមទ្រូង ។ បច្ចុប្បន្ន សពរបស់នាង ត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ

បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ

បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ

បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ

បើព្យាបាលឱ្យ​ស្លាប់​របៀបនេះ អ្នកជំងឺណា​ក៏ខ្លាចដែរ