អាហារ​ដែល​ហាម​ឃាត់​ក្នុង​ពេល​កំពុង​ហត់​ហេវ

អំឡុង​ពេល​ដែល​ក្នុង​ពោះ​គ្មាន​ចំណី​អាហារ ឬ​កំពុង​​ហត់​ហេវ​យ៉ាង​​ខ្លាំង ​មិន​គួរ​ទទួល​ទាន​អាហារ​​​មួយ​ចំនួន ព្រោះ​អាច​ធ្វើ​ឱ្យ​គ្រោះ​​ថ្នាក់​ ដែល​នឹង​កើត​ឡើង​ទៅ​លើរាង​កាយ។ ខាង​ក្រោម​នេះ​ជា​​អាហារ​មួយ​ចំនួន​​​ដែល​ស្ថិត​នៅ​ក្នុង​បំរាម ៖

-អាហារ ​បំរាម​ទី​១ គឺ​ទឹក​ដោះ​​​គោ និង​​ទឹក​​សណ្តែកៈ ទឹក​ដោះ​គោ ឬ​ទឹក​សណ្តែក​ជា​​ប្រភេទ​ភេសជ្ជៈ​ម្យ៉ាង​សំបូរ​ដោយ​ប្រូ​តេ​អ៊ីន ​ដែល​ជា​​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ក្នុង​ពេល​ក្រពះ​មាន​សារ​ធាតុ​អាហារ​ប្រភេទ​ម្សៅ។

-អាហារ​បំរាម​ទី​២ ផ្លែ​ចេកៈ ផ្លែក​ចេក​ជា​អាហារ​សំបូរ​ដោយ​សារ​ធាតុ​ម៉ាញ៉េ​ស្យូម។ ការ​បរិ​ភោគ​ចេក ខណៈ​ពេល​កំពុង​ហត់​ហេវ ឬ​ពោះ​ទទេ​គ្មាន​​ចំណី​ នឹង​បង្ក​នូវ​បរិ​មាណ​ម៉ាញ៉េ​​ស្យូម​​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់ បាត់​បង់​លំនឹង​នៃ​កាល់​ស្យូម​ និង​ម៉ាញ៉េ​ស្យូម​ ជា​ការ​រារាំង​ដំណើរ​ការ​សរសៃ​ឈាម​បេះ​ដូង។

-អាហារ​បំរាម​ទី​៣
គឺ​បង្អែម ​រួម​ទាំង​ទឹក​ក្រូច និង​ស្ករ​សូកូឡាៈ ប្រសិន​បើ​ទទួល​ទាន​ ខណៈ​ពេល​​​ក្នុង​​​ពោះ​គ្មាន​ចំណី​អាហារ​នោះ នឹង​បង្ក​ឱ្យ​ប្រូតេ​អ៊ីន​ប្រមូល​ផ្តុំ​ជា​មួយ​ស្ករ ប៉ះ​ពាល់​ដល់​ការ​ស្រូប​យក​ប្រូតេ​អ៊ីន​​គ្រប់​ប្រភេទ និង​កាត់​បន្ថយ​សមត្ថ​ភាព​ដំណើរ​ការ​នៃប្រព័ន្ធ​ឈាម និង​តំរង់​នោម។

-អាហារបំរាម​ទី​៤
គឺ​តែៈ ទឹក​តែ​ចាស់​ធ្វើ​ឱ្យ​អាស៊ីដ​អំបិល​ក្នុង​ទឹក​​រំលាយ​អាហារ​ក្នុង​​ក្រពះ​ សាប​ ​បង្ក​ឱ្យ​​​ដំណើរ​ការ​នៃ​​ប្រព័ន្ធ​រំលាយ​អាហារ​ថយ​ចុះ និង​កើត​មាន​អាការ​ញ័រ​បេះ​ដូង វិល​មុខ និង​​សាច់ដុំ​ដៃ​ជើង​ចុះ​ខ្សោយ​គ្មាន​កំលាំង។

-អាហារ​បំរាម​ទី​៥ គឺ​ខ្ទឹមៈ
ខ្ទឹម​ជា​ប្រភេទ​គ្រឿង​ផ្សំ​ដ៏​មាន​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​ក្រពះ​​ទទួល​រង​នូវ​ ការ​ឈឺ​ចុក​ចាប់​ និង​រលាក​ក្រពះ​ដ៏​ធ្ងន់​ធ្ងរ។ យក​ល្អ​លោក​អ្នក​មិន​គួរ​បណ្តែត​បណ្តោយ​ឱ្យ​ពោះ​នៅ​ទំនេរ​គ្មាន​អាហារ​​នោះ​ ឡើយ​ គួរ​តែ​បរិ​ភោគ​ឱ្យ​បាន​គ្រប់​គ្រាន់​នឹង​ទៀង​ទាត់៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អាហារ​ដែល​ហាម​ឃាត់​ក្នុង​ពេល​កំពុង​ហត់​ហេវ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: