អាហារ​សត្រូវ​នឹង​ក្រពះ

មក​ដល់​សម័យកាល​មួយ​ដែល​សំបូរ​បែប​ទៅ​ដោយ​អាហារ​ខុសៗ​គ្នា​ ជាពិសេស​គឺ​អាហារ​កែច្នៃ​ដែល​ជា​សត្រូវ​របស់​ក្រពះ។ មាន​អាហារ​ជា​ច្រើន​ប្រភេទ​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​ ហើយ​មិន​ដឹង​ខ្លួន​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ក្រពះ។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​ឬ​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ៖

ជាតិ​អាល់កុល​ សូដា​និង​ទឹក​ផ្លែ​ឈើ
យោង​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​Jacob បាន​បង្ហាញ​ថា​ ភេសជ្ជៈ​ទាំង​នេះ​ មាន​ផ្ទុក​សារជាតិ​ស្ករនិង​ជាតិ​អាល់កុល​ច្រើន​ប្រឆាំង​នឹង​ក្រពះ​ ដោយ​សារ​តែ​វា​មាន​សារជាតិ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ស្រូវ​យក។

សណ្ដែក
នៅ​ក្នុង​សណ្ដែក​ផ្ទុក​ទៅ​ដោយ​សារជាតិOligosaccharide ដែល​អាច​បង្កើត​ជាតិ​ហ្គាស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ។

កាហ្វេ
នៅ​ក្នុង​កាហ្វេ​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ដែល​ប្រឆាំង​ទៅ​នឹង​ក្រពះ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដំបៅ​ក្រពះ។

ខាត់ណា

ខាត់​ណា​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែល​សំបូរ​ជាតិ​សរសៃ(fiber) តែ​ជាតិ​សរសៃ​នោះ​ពិបាក​នឹង​រលាយ​ខ្លាំង​ណាស់​ ជាហេតុ​បង្ក​ឲ្យ​មាន​ជាតិ​ហ្គាស​ប្រឆាំង​នឹង​ក្រពះ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ខាត់ណា​ក៏​មាន​ផ្ទុក​ជាតិ​ស្ករ​ម្យ៉ាង​ដែល​បង្កើត​ជាតិ ​ហ្គាស​ផង​ដែរ។

ប៉េងប៉ោះ
ប៉េងប៉ោះ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​រលាក​ផ្លូវ​រំលាយ​អាហារ និង​ក្រពះ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ខ្ពស់។

ជាតិ​ខ្លាញ់
អាហារ​ដែល​សំបូរ​ជាតិ​ខ្លាញ់​ដូចជា​អាហារ​ចៀន​ បំពង​ ជាដើម ដែល​សំបូរ​ជាតិ​អាស៊ីដ​ និង​ប្រើ​ពេល​យូរ​ក្នុង​ការ​រំលាយ​ ជា​សត្រូវ​ធំ​របស់​ក្រពះ។

ភេសជ្ជៈ​និង​ទឹកកក
ភេសជ្ជៈ​ដែល​ដាក់​ទឹកកក​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ផង​ដែរ។

សូកូឡា
ថ្វីត្បិត​តែ​សូកូឡា​ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ពិត​មែន​ តែ​ក្នុង​នោះ​វា​ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ ក្រពះ​ផង​ដែរ៕

ប្រភព៖ iknow

  • អាហារ​សត្រូវ​នឹង​ក្រពះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: