ចង់បាន​ពោះវៀនមាន​សុខ​ភាពល្អ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​

សុខភាព​ផ្លូវ​រំលាយ​អាហារ ជាពិសេស ក្រពះ​ពោះវៀន​តែងតែ​ជា​រឿង​មួយ​សំខាន់សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​វា​ជា​កន្លែង​ដែល​រាងកាយប្រើ​នៅពេល​ញ៉ាំ​អាហារ​។ បើសិនជា​វា​មិនមាន​សុខភាព​ល្អ​ទេនោះ អ្នក​ពិតជា​នឹងមាន​បញ្ហាច្រើន​ជាមិនខាន​ទេ​។ ដូច្នេះ បើសិនជា​ចង់បាន​ក្រពះ​ពោះវៀន​មាន​សុខ​ភាពល្អ អ្នក​គួរតែ​ជ្រើសរើសអាហារ​ខាងក្រោម​នេះទទួលទាន​ឲ្យ​បាន​ញឹកញាប់​។

ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម សម្បូរ​ជាតិ​សរសៃដែល​អាច​បំបាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​សក្តិ​សិទ្ធ​។ ក្រៅពីនេះ​សារធាតុ Pectin ដែលមាន​ក្នុង​ផ្លែ​ប៉ោម​ដែរនោះ នឹង​ជួយ​បង្កើន​សុខភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀននិង​ថែរក្សា​ស្រទាប់​ខាងក្រៅ​របស់​ពោះវៀន​។ ប៉ុន្តែ អ្នក​គួរតែ​ចៀសវាងការ​ញ៉ាំ​ផ្លែ​ប៉ោមនៅពេល​មាន​បញ្ហា​ឈឺក្រពះ​។

ឃឹ​ន​ឆាយ​
​ឃឹ​ន​ឆាយ អាចជួយ​សម្រួលដល់​ការធ្វើ​ចលនា​របស់​ពោះវៀន ព្រោះតែ​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ហើយ​ក៏មាន​ប្រយោជន៍ចំពោះ​ភ្នាស​ក្រពះ​ខាងក្រៅ​ផងដែរ​។ ក្រៅពីនេះ វា​ក៏មាន​សារធាតុ Courmarin ដែលជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទសម្រាប់​បង្កើន​សកម្មភាព​កោសិកា​គ្រាប់​ឈាមស ដើម្បី​ជួយ​ឲ្យ​បញ្ហា​ក្រពះ​ពោះវៀនឆាប់​ជាសះស្បើយ​។ ដើម្បី​បាន​ប្រយោជន៍​ច្រើន​បំផុត គួរតែ​ញ៉ាំ​វា​ទាំង​ឆៅ​។

ខ្ញី​
​ខ្ញី មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់​ជាច្រើនដែល​អាច​ទប់ស្កាត់​មេរោគ​បង្ក​ជំងឺ ជំរុញ​ដល់​របត់​ឈាម​រត់ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។

ចេក​
​ផ្លែ​ចេក មាន​សារធាតុ Frucooligosaccharides ដែល​ដើរតួ​ជា​ប្រូ​បាយ​អូ​ទិចសម្រាប់​ថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ផ្លែ​ចេកក៏​ជួយ​ស្តារ​អេ​ឡិច​ត្រូ​លីត្រ និង​ប៉ូ​តា​ស្យូ​ម​ឡើងវិញក្រោយពី​បាត់បង់​ដោយសារ​ជំងឺរាក​។ យ៉ាងណាមិញ វា​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះអ្នក​គួរតែ​កុំ​ញ៉ាំ​ច្រើនពេក​អី​។

ផ្លែ​ប័​រ
​ផ្លែ​ប័​រ សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ហើយក៏​ល្អ​ចំពោះ​អ្នកនិង​ពោះវៀន​ផងដែរ​។ ខ្លាញ់​ប្រភេទ​នេះនឹង​ជួយ​រាងកាយ​បឺត​ស្រូប​វីតាមីន រលាយ​ក្នុង​ខ្លាញ់​ដូចជា វីតាមីន K និង C ផងដែរ​។

ត្រសក់​
​គ្រាប់ និង​សម្បក​របស់​ត្រសក់មាន​ជាតិ​សរសៃ​មិន​រលាយដែល​ល្អ​ចំពោះ​រាងកាយ​ទាំងមូល​តែម្តង​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ផងដែរ ប៉ុន្តែអ្វីដែល​សំខាន់​នោះ គឺ​វា​មាន​ជាតិ​ទឹក​ច្រើនដែល​សាក​សម​បំផុតក្នុងការ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយនិង​ពោះវៀន ជាពិសេស អ្នក​កំពុង​តែមាន​បញ្ហា​រាករូស​។

ល្ហុង​
​ផ្លែ​ល្ហុង គឺជា​ផ្លែឈើ​ដែល​អាច​ប្រឆាំង នឹង​ការ​រលា​កបាន ដោយសារតែ​វា​មាន​វីតាមីន A និង C តែម្តង​។ វា​ក៏មាន​អង់ស៊ីមរំលាយ​អាហារ​ផងដែរ​។

ទឹក​
​អ្វី​ដែលជា​រឿង​សំខាន់​ជាងគេ​នោះ​គឺ​វា កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន នៅពេល​អ្នក​កំពុងតែ​ញ៉ាំ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​។ ជាតិ​សរសៃ នឹង​បង្ការ​ភាព​ខ្សោះ​ជាតិ​ទឹក និង​ថែរក្សា​រាងកាយ​ទាំងមូលកាន់​តែមាន​សុខភាព​ល្អ​៕
ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ចង់បាន​ពោះវៀនមាន​សុខ​ភាពល្អ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: