បត់​ម៉ូតូ​មិន​ប្រយ័ត្ន រថយន្តបុក​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៨

កណ្តាល:
បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បត់​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​សាំ​យ៉ុង​ធន់​ទេសចរណ៍​បុកពេញទំហឹង​កាលពី​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នៅ​កំណាត់​លើផ្លូវ​លេខ៨km(៣៩-៤០)​ត្រង់ចំណុច​ភូមិ​វិហារ​សួ​គិ៍​ត្បូង ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សយ សុខា​ភេទ​ប្រុសអាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ​ឃុំ​វិហារ​សួ​គិ៍ ស្រុក​​ខ្សាច់កណ្តាល​ខេត្តកណ្តាល ។ចំណែក​ភាគី​រថយន្ត​បង្ក​ដែល​ឃាត់ខ្លួន​មានឈ្មោះ អឿ ពិសី​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅភូមិ​បារាយណ៍ ​ឃុំ​បារាយណ៍ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គឺ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​១គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី វី​វា ធន់​សេ​១០០ ពណ៌​ខ្មៅ​​ពាក់​ស្លាក​លេខ​គ្មាន ក្នុងទិសដៅ​ពីត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បត់​ទៅ​កើត​មិន​ប្រយ័ត្ន​ក៏ត្រូវ​បានរថយន្ត​មួយគ្រឿង​​បើក​បុក ម៉ាក​សាំ​យ៉ុង ធន់​ទេសចរណ៍ ពណ៌​សំបក​ឱ​ឡឹ​កពាក់ស្លាក​លេខ​ភ្នំពេញ​2AC-​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​រួម​ដំណើរ​១០​នាក់​មិនស្គាល់​អត្ត​ស​ញ្ញណ ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​អ្នកជិះម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កណ្តាល​ថ្នល់​។​

​ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន ប​ញ្ចូ​ន​មក​អធិការ​ដ្ធា​ននគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​សួរនាំ​។​ដោយ​​ឡែក​សព​ត្រូវបាន ក្រុមគ្រួសារមក​ទទួល​យកទៅ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​៕R

បត់​ម៉ូតូ​មិន​ប្រយ័ត្ន រថយន្តបុក​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៨