មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM Festival) ឆ្នាំ​២០១៦

ភ្នំពេញ:
ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ដោយ​សេរី ក្នុង​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM Festival) ឆ្នាំ​២០១៦ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ អគារ A និង B ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧-៨ ខែឧសភា ឆ្នាំ​២០១៦ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត​យុវជន​ក្នុងការ​សម្រេចចិត្ត​ជ្រើស​រើសយក​ការងារ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​បាន​ក្លាយជា​អាជីព​ដែល​ប្រទេស​កម្ពុជា និង​ពិភពលោក កំពុង​ត្រូវការ​។​

​លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ការអប់រំ​ផ្នែក​STEM មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​កម្លាំង​ពលកម្ម​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្លាស់ប្តូរ ប្រទេស​ដែលមាន​ប្រាក់​ចំំ​ណូ​ល​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​និង​ឈានទៅរក​ការបង្កើត​វិស័យសេដ្ឋកិច្ច​ថ្មីៗ ជាច្រើន​ដូចជា ផ្នែក​អេឡិចត្រូនិក ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម និង​ផ្នែក​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​។ ដូច្នេះ​ប្រទេស​កម្ពុជា អាច​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​ការប្រកួតប្រជែង​ជាស​កល​៕

មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM Festival) ឆ្នាំ​២០១៦