ក្រុមចោរប្លន់​ប្រដាប់អាវុធ ជិះ​ម៉ូតូ SL ភ្ជង់​ប្លន់​យក​ម៉ូតូ យុវជន​ម្នាក់​ទៅ​បាត់ នៅ​ខណ្ឌឫស្សីកែវ​

ភ្នំពេញ:
ក្រុមចោរប្លន់ ២​នាក់ ប្រដាប់​ដោយ​អាវុធ​ជិះ​ម៉ូតូ SL មួយគ្រឿង បាន​ទៅ​ភ្ជង់​ប្លន់​យក​ម៉ូតូ១​គ្រឿង​ទាំង​កណ្ដាល​ថ្ងៃ ពី​យុវជន​ម្នាក់​ទៅ​បាត់​ដោយ​សុ​វត្ថ​ភាព​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១០ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦នេះ នៅ​ចំណុច​វត្ត​ទួល​អស់លោក ដែល​ស្ថិតនៅ​​ចំណុច​ដី​ឡូ​គ្មាន​លេខ ផ្លូវបេតុង ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

​ជនរងគ្រោះ​មានឈ្មោះ ជួប សារ៉ាត់ អាយុ​២៥​ឆ្នាំ ធ្វើការ​នៅ​សហគ្រិន​ឥណទាន​គ្រួសារ។ ដោយឡែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ SL កាំភ្លើងខ្លី​២​ដើម​។​

​ម៉ូតូ​ដែល​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក​សេ​១២៥​សេរី ២០១៦ ពណ៌​ខ្មៅ​ពាក្យ​ស្លាកលេខ​ភ្នំពេញ 1DB-0551 ដែល​ការ​ប្លន់​នេះ​បានកើត​ឡើង ខណ​:​ជនរងគ្រោះ កំពុងជិះ​ម៉ូតូ​ទៅធ្វើ​ការ​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានត្រឹមតែ​មក​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​​គីឡូម៉ែត្រ​លេខ​៦ តែ​ប៉ុ​ណ្នោះ ៕​R