វិធី​បង្កើត​ភ្លៀង​សិប្បនិម្មិត គ្រប់​គ្នា​កំពុង​ចង់​ដឹង​

បញ្ហា​ខ្វះ​ទឹក​ ​គឺ​ជា​រឿង​ដែល​ពិភពលោក​ ​កំពុង​ជួប​ប្រទះ​ ​ជា​ពិសេស​សម្រាប់​រដូវ​ដែល​មិន​សម្បូរ​ភ្លៀង​។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​អាច​លែង​កើត​មាន​ព្រោះ​ ​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​វិធី​បង្កើត​ភ្លៀង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

 

វិធី​បង្កើត​ភ្លៀង​សិប្បនិម្មិត គ្រប់​គ្នា​កំពុង​ចង់​ដឹង​

 

ការ​បង្កើត​ភ្លៀង​នេះ​ ​គេ​ប្រើ​បច្ចេកទេស​ ​បំភាយ​សារធាតុ​ ​អ៊ីយូត​ប្រាក់​ ​ចូល​ទៅ​ពពក​​ ​ដើម្បី​បង្កើន​បរិមាណ​ចំហាយ​ទឹក​ក្នុង​ពពក​ ​ដែល​បង្កើត​បាន​ជា​ភ្លៀង​។​ ​ចំពោះ​បច្ចេកទេស​នេះ​​ ​ស្ដាប់​ទៅ​​​ដូច​ជា​សាមញ្ញ​ប៉ុន្តែ​ ​មិន​មែន​ប្រទេស​ណា​ក៏​អាច​មាន​លទ្ធភាព​ប្រើ​នោះ​ទេ​ ​ព្រោះ​វា​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​ ​ដោយ​បច្ចេកទេស​នេះ​ទាមទារ​ឲ្យ​ប្រើ​យន្តហោះ​ដើម្បី​បំភាយ​សារធាតុ​ទាំង​នោះ​ទៅ​ក្នុង​ពពក​។​

 

វិធី​បង្កើត​ភ្លៀង​សិប្បនិម្មិត គ្រប់​គ្នា​កំពុង​ចង់​ដឹង​

 

ជា​ទូទៅ​សម្រាប់​ការ​ប្រើ​បច្ចេកទេស​នេះ​ម្តង​ៗ​ ​គឺ​ត្រូវ​ចំណាយ​ចាប់​ពី​ ​ខ្ទង់​សែន​ដុល្លារ​ឡើង​ឯ​ណោះ​ ​ដោយ​នេះ​ ​គឺ​គិត​ទាំង​ថ្លៃ​ហោះ​ហើរ​ ​និង​តម្លៃ​របស់​សារធាតុ​អ៊ីយូត​ប្រាក់​ផង​ដែរ​៕

 

ចង់ដឹងកាន់តែច្បាស់ សូមមើលវីដេអូ ខាងក្រោម ៖ 

 

 

​អាន​បន្ត​ ​៖​ ​​ Facebook នឹង​បន្ថែម​ Reaction​ ថ្មី​សម្រាប់​ទិវា​មាតា​ពិភពលោក​​​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ BBC News