តិច​និក​ប្រើ​ទឹក​អង្ករ ឱ្យមាន​ប្រសិទ្ធភាព​សម្រាប់​ថែ​សម្រស់​

6 Videos


មានមនុស្សតិចតួចដែលបានដឹងពីផលប្រយោជន៍របស់ទឹកអង្ករព្រោះថាវាជាទម្លាប់នៅពេលដាំបាយគេតែងជាត់វាចោល ។ តាមពិតហើយទឹកអង្ករវាមិនមែនកាកសំណល់អត់ប្រយោជន៍នោះទេ ប៉ុន្តែផ្ទុយមកវិញក្រៅពីវាជួយកាត់ចម្អាបពីទឹករំអិលត្រីហើយគេនៅអាចប្រើជាគ្រឿងសម្អាងសម្រាប់ជំនួយដល់ស្បែកថែមទៀត ។

តិច​និក​ប្រើ​ទឹក​អង្ករ ឱ្យមាន​ប្រសិទ្ធភាព​សម្រាប់​ថែ​សម្រស់​

*ទឹកអង្ករសម្បូរទៅដោយសវីតាមីនB1 B2 និង B3 ។ចង់បានផលប្រយោជន៍ពីទឹកអង្ករស្ត្រីយើងគ្រាន់តែប្រើទឹកអង្ករមកលុប លាងមុខនោះវានឹងអាចជួយសកាត់បន្ថយសារជាតិខ្លាញ់ក្នុងផ្ទៃមុខកាត់បន្ថយមុន ។វិធីនេះវានៅអាចជួយឱ្យស្បែកទន់ភ្លន់និងភ្លឺថ្លា ។

*បើសិនធ្វើការងារក្នុងម៉ាស៊ីនត្រជាក់រហូតស្បែកឡើងស្ងួតសោះកក្រោះឱ្យសាកល្បងប្រើបាតដៃក្បង់ទឹកអង្កររួចទុកចោលចំនួន ១០ នាទី ។ វិធីនេះអនុវត្តរៀងរាល់ថ្ងៃនឹងជួយឱ្យស្បែកទន់ភ្លន់ឡើង ។

*យកទឹកអង្ករមកប្រើលាយផ្សំជាមួយនឹងក្រូចសើចរួចប្រើកក់សក់ដោយផ្អាប់ទុកចោលមួយសន្ទុះនឹងអាចជួយបំបាត់អង្គែនិងពិសេសថែមទាំងជួយឱ្យស្បែកក្បាលកាន់តែរឹងមាំ ។

*កំណត់ចំណាំ
ទឹកអង្ករជួយដល់ការធ្វើការងាររបស់ខួរក្បាលប្រព័ន្ធប្រាសាទ ប្រព័ន្ធរំលាយអាហារ បេះដូង ជួយការពារការកកស្ទះខា្លញ់ក្នុងសរសៃឈាម និងជួយលាងសម្អាតសារជាតិពុលពីអាកុលឬសារជាតិញៀនចេញពីរាងកាយរបស់យើងបានទៀតផង។បើយើងបានផឹកទឹកអង្ករជាប់ជាប្រចាំនឹងជួយឱ្យសុខភាពរឹងមាំ ៕ ដែប៉ូ