ផ្ទះ​ប្រជាពលរដ្ឋ​៣០​ខ្នង ​នៅ​ក្នុង​ភូមិ​សំរោង​សែន​ រងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​

កំពង់ឆ្នាំង ៖ ភ្លៀង ​និង​ខ្យល់ព្យុះ​កន្ត្រាក់​ បាន​បោកបក់​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣០​ខ្នង នៅ​ក្នុង​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង បាន​ដួល​រលំ និង​របើក​ដំបូល និង​ជញ្ជាំង ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦។​

លោក ប៉ាល់ ជឿន អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ថា នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ភ្លៀង និង​ខ្យល់ព្យុះ​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​រយៈពេល​ជិត​មួយ​ម៉ោង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣០​ខ្នង ក្នុង​នោះ​មាន​ផ្ទះ​ចំនួន​១២​ខ្នង ​បាន​រង​ការខូចខាត​ធ្ងន់ នៅ​ក្នុង​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង បាន​ដួល​រលំ និង​របើក​ដំបូល និង​ជញ្ជាំង ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នេះ ពុំ​បណ្តាលឲ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​នោះ​ឡើយ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា​នេះ កងកម្លាំង​នគរបាល​ស្រុក​កំពង់លែង និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​សែន ក៏បាន​ចុះ​ជួយ​ទុក​ដាក់​ឥវ៉ាន់ និង​ផ្ទះសម្បែង​ដែល​បែក​បាក់​របស់​ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ​ផង​ដែរ​។

ករណី​នេះ​ អធិការដ្ឋាន​នគរបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ធ្វើ​របាយការណ៍​ជូន អាជ្ញាធរ​ស្រុក និង​ខេត្ត​រួចហើយ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ជំនួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៣០​ខ្នង​ផ្ទះ នៅ​ក្នុង​មូលដ្ឋាន​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង៕