Ronaldo ( ប្រេស៊ីល ) ៖ ខ្ញុំ​ឃើញ​ទេពកោសល្យ​របស់​ខ្ញុំ​​ខ្លះៗ​នៅ​លើ​ខ្លួន​របស់​គេ​

ខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំមួយរូបរបស់ក្លឹប Man Utd គឺកីឡាករ Marcus Rashford បានក្លាយជាកីឡាករវ័យក្មេងដែលមានភាពលេចធ្លោក្រោយពីគេបានស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១៥ប្រកួតឲ្យ Man Utd នៅរដូវកាលនេះ ។

យ៉ាងណាថ្មីៗនេះវីរបុរសដែលធ្លាប់ឈ្នះពាន World Cup ជាមួយជម្រើសជាតិប្រេស៊ីលគឺកីឡាករ Ronaldo បានសរសើរកីឡាករ Rashford យ៉ាងពេញទំហឹងតែម្ដង ។

ដោយ Ronaldo បាននិយាយថា « គេជាកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្ពស់ ។ ខ្ញុំឃើញទេពកោសល្យរបស់ខ្ញុំខ្លះៗនៅលើខ្លួនរបស់គេ អ្វីដែលខ្ញុំឃើញនោះគឺគេមានភាពក្លាហាន មានភាពរហ័សរហួន ហើយធ្វើបានល្អណាស់នៅពេលដែលបាល់ដល់ជើងគេ » ។

Ronaldo បន្តថា « ខ្ញុំគិតថាខ្សែប្រយុទ្ធគឺស្រេកឃ្លានក្នុងការរកគ្រាប់បាល់គឺដូចជាគេអញ្ចឹង ខ្ញុំសង្ឃឹមថាគេនឹងមានអនាគតដ៏អស្ចារ្យ » ។

យ៉ាងណាក្រៅពីនិយាយទាក់ទងនឹង Rashford លោក Ronaldo ក៏បានលើកឡើងពីប្រទេសដែលលោកគិតថាអាចឈ្នះពាន Euro 2016 ផងដែរ ។

ដោយលោក Ronaldo និយាយថា « នៅអឺរ៉ុបមានកីឡាករពូកែជាច្រើន ដូចនេះប្រទេសនីមួយៗប្រមូលផ្ដុំសុទ្ធតែកីឡាករខ្លាំងៗ តែយ៉ាងណាខ្ញុំគិតថាក្រុមដែលអាចឈ្នះ Euro 2016 គឺជាជម្រើសជាតិអង់គ្លេស ព្រោះពួកចាប់ផ្ដើមធ្វើបានយ៉ាងល្អនៅការប្រកួតជម្រុះដោយ១០ប្រកួតឈ្នះទាំង១០ » ។

សូមទស្សនាវីដេអូនៃការលេងកីឡាករ  Rashford ទាំងអស់ឡគ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo ( ប្រេស៊ីល ) ៖ ខ្ញុំ​ឃើញ​ទេពកោសល្យ​របស់​ខ្ញុំ​​ខ្លះៗ​នៅ​លើ​ខ្លួន​របស់​គេ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: