តួស្រីនាង Cherry រៀនភាសាខ្មែរ ក្នុង១ថ្ងៃ២ម៉ោង ដើម្បីសម្តែងរឿង ស្តែងពីជីវិតពិត របស់ស្រ្តីខ្មែរម្នាក់ (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន មិត្តៗយុវវ័ជាច្រើន កំពុងជក់ចិត្តជាមួយនឹងរឿង Club Friday "The Fault, Dear Friend2" ដែលជារឿងមួយ និយាយអំពីភាពច្រណែនឈ្នានីសចងគំនុំ រវាងតួស្រី Cherry និង Cartoon ដែលពួកគេ បានប្រែក្លាយពីមិត្តភាពដ៏ជិតស្និទ្ធ ទៅជាសត្រូវស្នេហា យ៉ាងសាហាវឃោឃៅទៅវិញ។

ជាការពិតណាស់ សំរាប់ទស្សនិកជនភាគច្រើន​ ស្ទើរតែ៩០ភាគរយទៅហើយ ដែលស្អប់តួស្រីឈ្មោះ Cherry ព្រោះតួស្រីក្នុងសាច់រឿងរូបនេះ ជាមនុស្សសាហាវឃោរឃៅ ហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដណ្តើមសង្សារមិត្តភក្តិក៏ដោយ ធ្វើយ៉ាងណាឲ្យតែអាចយកឈ្នះនាង Cartoon ដែលជាមិត្តភក្តិរបស់នាងបាន។ ទាំងនេះហើយដែលអាចនិយាយបានថា មកពីទេព្យកោសល្យខ្ពស់ នៃការសម្តែងរបស់តួ ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តខ្លាំង រហូតដល់ថ្នាក់ទប់កំហឹង នៃការស្អប់តួស្រី Cherry មិនបានទាំងក្នុង និងក្រៅសាច់រឿងបែបនេះ។

មិនថាយ៉ាងណា ប្រិយមិត្តប្រហែលមិនសូវបានជ្រាបច្បាស់ ពីរឿងពិតរបស់តួស្រី​Cherry ម្នាក់នេះនៅឡើយទេ ដូច្នេះ Khmerload នឹងបង្ហាញប្រាប់ប្រិយមិត្ត ពីរឿងរ៉ាវខ្លះៗរបស់តួស្រីម្នាក់នេះត្រួសៗតែម្តង។

គួរឲ្យដឹងថា តួស្រីនាង Cherry មានឈ្មោះពិតថា Apinya Sakuljaroensuk នាងកើតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩៩០។ នៅក្នុងឆ្នាំ ២០០៩ នាង Apinya បានជាប់ងារជា Top Thai Teen Star ប្រចាំប្រទេសថៃ។ នាងបានចាប់អាជីពសម្តែងរឿងជាលើកដំបូង នៅឆ្នាំ២០០៧ បើគិតមកទល់ពេលនេះ នាងសម្តែងបានជាង ២០រឿងមកហើយ ព្រមទាំងសម្តែងក្នុងចម្រៀង ប្រហែលប្រមាណ ១០បទ ផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះ គឺនាងធ្លាប់ទទួលបាន ពានរង្វាន់ក្នុងការសម្តែងរហូតទៅដល់ ១១ពានរង្វាន់ឯណោះ។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០០៩ដដែល នាងត្រូវគេជ្រើសរើសឲ្យសម្តែងរឿង «Same Same But Different» ដែលជារឿងពិតរបស់ស្ត្រីខ្មែរម្នាក់ មានឈ្មោះថា សុវណ្ណ ស្រីកែវ ដែលត្រូវបានគេសរសេរចេញជាសាច់រឿង ហើយពេលនោះ តម្រូវឲ្យនាង Apinya សម្តែងធ្វើជាតួស្រ្តីខ្មែរ ព្រោះនាងមានបុគ្គលិកលក្ខណៈដូចនឹងជនជាតិខ្មែរដែរ គឺជាកូនថៃសុទ្ធមិនបានកាត់ជាតិសាសន៍ អ្វីដូចតារាផ្សេងនោះទេ ទើបគេសម្រេចចិត្ត ជ្រើសរើសនាង។ មិនត្រឹមតែប៉ុណ្ណោះ នាងអាចសម្តែង មានគ្រប់ចរិតលក្ខណៈទាំងអស់។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងកំឡុងពេលថតរឿង Same Same But Different នាងត្រូវចំណាយពេលរៀនអង់គ្លេសរាល់ថ្ងៃ ក្នុងមួយថ្ងៃបីម៉ោង និងភាសាខ្មែររាល់ថ្ងៃផងដែរមួយថ្ងៃពីរម៉ោង។ ដូចនេះទើបនាងអាចនិយាយភាសាខ្មែរបានល្អ និងបង្កភាពងាយស្រួល ក្នុងពេលថតផងដែរ ព្រោះថានាងដើរតួជាស្រ្តីខ្មែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាជនកម្ពុជា មានភាពងឿយឆ្ងល់នោះថា «ហេតុអ្វីបានជាគេមិនព្រម ឲ្យតួសម្តែងកម្ពុជាថត ព្រោះនេះគឺជារឿងពិតរបស់ស្រ្តីកម្ពុជា!?»។ បើតាមរយៈការទស្សនាខ្សែភាពយន្តមួយនេះចប់ យើងអាចយល់បានខ្លះថា នៅក្នុងឈុតខ្លះៗនៃសាច់រឿង គឺមានភាពស៊ីជម្រៅ និងស្រើបស្រាលខ្លះ ដោយទាំងនេះប្រហែលជាមូលហេតុ ដែលផលិតករសំរេចចិត្ត មិនជ្រើសរើសក៏អាចថាបាន ព្រោះមិនចង់ឲ្យមានផលប៉ះពាល់។

ប៉ុន្តែទោះជាយ៉ាងណា ខ្សែភាពយន្តមួយនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនា ទាំងក្នុងនិងក្រៅស្រុក ព្រមទាំងទទួលបានពានរង្វាន់ Variety Piazza Grande Award នៅឯមហោស្រពភាពយន្តអន្តរជាតិ រៀបចំនៅ Locarno ថែមទៀតផង៕

តោះ បើអញ្ចឹងយើងមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា រឿងភាគថៃ "The Fault, Dear Friend2" (កល្យាណមិត្តប្រែជាសត្រូវ) ដែលកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ មានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ដោយសារតែរឿងនេះ បានបង្ហាញពីសកម្មភាពដ៏សែនអាក្រក់របស់មិត្តភក្តិម្នាក់។ ហើយក្នុងនោះដែរ រឿងភាគមួយនេះ បានតម្រូវឲ្យ តារាស្រីថៃនាង Apinya ដើរតួជានាង Cherry ជាមនុស្សសម្តីផ្អែម តែពឹសពុល គ្មានអ្វីប្រៀបប្រដូច។

ចំពោះនាង Cherry ជាតារាស្រីវ័យក្មេងម្នាក់ ដែលទទួលបានការថតសម្តែង ជាច្រើនរឿង ទាំងរឿងភាគ និងខ្សែភាពយន្ត ដោយសារតែទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ក្នុងនោះដែរ មានគេហទំព័រថៃមួយ បានប្រមូលផ្តុំនូវរូបថតចាស់ៗរបស់នាង Cherry ជាច្រើនសន្លឹក តាំងពីនាងនៅក្មេង រហូតដល់ធំពេញវ័យ។ ហើយចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា សម្រស់របស់នាង គ្មានផ្លាស់ប្តូអ្វីទាំងអស់ លើទម្រង់មុខរបស់នាង គឺនៅតែស្រស់ស្អាតបែបធម្មជាតិដដែល។ មិនតែប៉ុណ្ណោះ ក៏មាននារីៗមិនតិចនាក់នោះដែរ ដែលច្រណែននឹងសម្រស់ដ៏គួរឲ្យស្រឡាញ់របស់នាង។

គួរបញ្ជាក់ផងដែរថា នាង Cherry បានចូលប្រឡូកវិស័យសិល្បៈ តាំងពីវ័យជំទង់ មកម្ល៉េះ ដែលរូបនាង ធ្លាប់ថតសម្តែងរឿងភាគ ស្ពតពាណិជ្ជកម្ម ជាហូរហែរ។ ហើយកាលពីថ្មីៗនេះដែរ កេរ្តិ៍ឈ្មោះរបស់នាង ក៏បានឡើងកូដយ៉ាងខ្លាំង ដោយសារតែនាង បានដើរតួក្នុងរឿង"កល្យាណមិត្តប្រែជាសត្រូវ" ដែលត្រូវសម្តែងជាមិត្តភក្តិដ៏ល្អពេលដំបូង តែចុងក្រោយនាងបែរជា តាមចងកម្មពារជាមួយនឹងមិត្តភក្តិម្នាក់ទៀត ឈ្មោះ Cartoon យ៉ាងសាហាវ និងមានល្បិចរាប់រយជំពូក។ ប៉ុន្តែតាមការពិតទៅ ក្នុងជីវិតពិតរបស់តារាស្រីថៃនាង Apinya ម្នាក់នេះ ជាមនុស្សស្រីដ៏គួរឲ្យស្រឡាញ រាក់ទាក់ ស្រស់ស្រាយ មិនដូចនឹងសាច់រឿង​ ដែលនាងបានសម្តែងនោះទេ៕

តោះមើលរូបថតតាំងពីក្មេង ដល់ធំពេញវ័យ របស់តួស្រីនាង Cherry ពឹសពុលម្នាក់នេះទាំងអស់គ្នា ថាយ៉ាងណា៖  

ចុចអានបន្ត៖ ប្រវត្តិរូបសង្ខេប របស់លោក Sean និងកញ្ញា Esther តួឯកក្នុងរឿង «កូនក្រមុំបំណុល» ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រកម្ពុជា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload